បរទេស៖ ក្រុម​តោ​ខៀវ Chelsea បាន​បង្ហាញ​ថា ពួក​គេ​នៅ​តែ​អាច​បង្ហាញ​ពី​ភាព​ខ្លាំង ទោះ​គ្មាន​ខ្សែ​ប្រយុទ្ធ Romelu Lukaku ក៏ដោយ ខណៈ​ដែល​ខ្សែ​បម្រើ​ស្លាប Kai Havertz បាន​ស៊ុត​បាល់បញ្ចូល​ទី​ ក្រោយពី​ចូឡ​ជំនួសកន្លែង​របស់​តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ ក្នុង​ពេលក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-០ លើក្រុម Lille ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦ក្រុម​ចុងក្រោយ ជើង​ទី​១ កាលពីថ្ងៃអង្គារ​។

Kai Havertz and Christian Pulisic help Chelsea to commanding lead on Romelu  Lukaku's night off

ក្រុម​របស់លោក Thomas Tuchel បាន​គ្រប់គ្រង​ការ​ប្រកួតនេះ តាមរយៈគ្រាប់បាល់​​ស៊ុត​បញ្ចូល​ទី​របស់ Havertz ក្នុង​តង់​ទី​១ និង​គ្រាប់បាល់​ដ៏ល្អ​របស់ Christian Pulisic នៅ​តង់​ទី​២ នាកីឡដ្ឋាន Stamford Bridge​។ ក្រុម​ម្ចាស់​កា​រពារ​ជើង​ឯក​មួយនេះ រំពឹង​ទុក​ថា នឹង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ នៅពេល​ដែលពួកគេ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅថ្ងៃទី​១៦ ខែមីនា​។ ចំណុច​អវិជ្ជ​មាន​តែ​មួយ​ក្នុង​រាត្រី​ដ៏ល្អសម្រាប់ Chelsea និង​លោក​គ្រូបង្វឹក Tuchel គឺ​ការ​រង​របួស​របស់ Ziyech និង​ខ្សែ​បម្រើ Mateo Kovacic នៅមុន​ពេលការ​ប្រកួត​ពាន EFL Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយនឹងក្រុម Liverpool នាកីឡដ្ឋាន Wembley នៅថ្ងៃ​អាទិត្យ សប្តាហ៍​នេះ​។

Chelsea vs Lille, Champions League live: score and latest updates from the  Round of 16 tie

ស្របពេល​ជាមួយ​គ្នា​នេះ កីឡាករ Dusan Vlahovic បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់​ផ្អើល តាមរយៈ​រក​បាន​គ្រាប់​បាល់​ ក្រោយពី​លេង​បាន​ត្រឹម​តែ​៣២​វិនាទី ក្នុងការបង្ហាញខ្លួន​ក្នុងក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង​របស់​គេកាលពីថ្ងៃអង្គារ ប៉ុន្តែ Juventus ត្រូវ​មានការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ទៅ​វគ្គ​៨​ក្រុម ក្រោយពី​ដណ្តើម​បាន​ត្រឹម​លទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម Villarreal ក្នុងការ​ប្រកួតជើង​ទី​១​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia