បរទេស៖ ខ្សែប្រយុទ្ធ Memphis Depay របស់ក្លឹប Barcelona បានទាមទារឱ្យក្លឹបបញ្ចុះតម្លៃខ្លួនរបស់គេដើម្បីទទួលបានឪកាស ចាកចេញពីក្លឹប។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួន ១៧ ប្រកួតនៅ La Liga ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៩ ដងប៉ុន្តែពេលវេលាបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធ អន្តរជាតិហូឡង់រូបនេះបានថមថយចុះក្រោយពីអវត្តមានរបស់អតីតប្រធានក្រុម Arsenalកីឡាករ Pierre Emerick Aubameyang ចូលរួមជាមួយក្រុម។
ក្លឹបយក្សកាតាឡាន់បាននឹងកំពុងពិចារណាលក់អតីតខ្សែប្រយុទ្ធ PSV, Man.Utd និង Lyon ក្នុងអំឡុងពេលរដូវក្តៅខាងមុខនេះ។ យោងតាម El Nacional ពេលនេះ Depay កំពុងទាមទារឱ្យ Barcelona កាត់បន្ថយថ្លៃផ្ទេររបស់គាត់ ដូច្នេះគាត់អាចទទួលបានប្រាក់ខែខ្លាំងជាងនៅក្រុមបន្ទាប់របស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរឿងនេះមិនកើតឡើង ខ្សែប្រយុទ្ធរូបនេះបានគំរាមថាគាត់នឹងបដិសេធមិនចាកចេញ រហូតដល់ផុតកំណត់ ដែលធ្វើអោយក្លឹបកាន់តែពិបាក។ Depay រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីជ័យជំនះកាលពីថ្ងៃអាទិត្យអំឡុងពេលពួកគេទទួលជ័យជម្នះ ៤ទល់និង០ទល់នឹង Athletic Bilbao ខណៈ Barcelona នឹងបន្តការប្រកួតនៅថ្ងៃអាទិត្យពេលជួប Elche៕
ប្រភពព័ត៍មាន៖ Sportsmole