បរទេស៖ ខ្សែបម្រើ Thiago Alcantara របស់ Liverpool បានសម្រក់ទឹកភ្នែកបន្ទាប់ពីត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមសម្រាប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃអាទិត្យជាមួយ Chelsea ។កីឡាករសញ្ជាតិអេស្បាញត្រូវបានគេដាក់ឈ្មោះក្នុងជម្រើសដំបូងដូចការរំពឹងទុកហើយត្រូវបានកំណត់ដើម្បីលេងក្នុងទម្រង់ខ្សែបម្រើកណ្តាល២រូបផ្សេងទៀតគឺប្រធានក្រុម Jordan Henderson និង Fabinho នៅទឹកដី Wembley ។

ទោះជាយ៉ាងណាក៏ដោយ Thiago បានរងរបួសអំឡុងពេលប្រកយតកំដៅសាច់ដុំ ហើយត្រូវបានបង្ខំឱ្យដកខ្លួនចេញពីជម្រើសដំបូង ដោយត្រូវប្តូរជំនួសដោយ Naby Keita សម្រាប់អតីតកីឡាករBayern Munich វ័យ ៣០ ឆ្នាំរូបនេះវិញ ។

អារម្មណ៍នៃការខកខានការប្រកួតវគ្គផ្តាច់ព្រ័តLeague Cup ដំបូងនៃរដូវកាលនេះសម្រាប់ Liverpool គឺប៉ះពាល់អារម្មណ៏ Thiago ជាខ្លាំងដោយរូបគេបាន ស្រក់ទឹកភ្នែកនៅលើកៅអីបម្រុងប៉ុន្តែបានចូលរួមអបអរមិត្តរួមក្រុមទទួលជ័យជំនះដោយបាល់កាត់សេចក្តី១១ម៉ែត្រ សម្រាប់ ការប្រកួតនេះ និងកត់ត្រាកំនត់ត្រាលើកទី៩ សម្រាប់ក្រុម៕
ប្រភពព័ត៍មាន៖ Sportsmole
