បរទេស៖ ក្រុម Nantes បាន​យកឈ្នះ​លើ​ក្រុម Monaco ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់សេចក្តី ក្រោយពី​បានប​ញ្ចប់ក្នុងលទ្ធផល​ស្មើ ២-២ កាលពីថ្ងៃពុធ ដើម្បី​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន French Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង បើគិតចាប់តាំងាពីឆ្នាំ​២០០០ និង​ដើម្បី​បន្ត​ការ​ស្រោច​ស្រង់​របស់ពួក​គេនៅ​រដូវ​កាលនេះ​។

coupedefrance - Twitter Search / Twitter

ក្រោយពី​ក្រុម​ម្ចាស់​ផ្ទះ​បាន​យកឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី ៤-២ ដើម្បី​ឈាន​ទៅ​​ប្រកួត​ជាមួយនឹងក្រុម​ Nice អ្នក​គាំទ្រ​ជា​ច្រើននាក់ បាន​រត់​ចូល​ទីលាន​ប្រកួត ដើម្បីអប​អរ​។ បើ​ទោះ​បី​ក្រុម​សន្តិ​សុខ បានរៀប​ចំ​កន្លែង​មួយ​នៅ​កណ្តាល​ទីលាន​សម្រាប់​ឲ្យ​កីឡាករ​អប​អរ​ក៏ដោយ ប៉ុន្តែ អ្នក​គាំទ្ររបស់ពួក​គេ បាន​នាំ​គ្នា​ច្រៀង​ថា «យើង​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រហើយ»​។

Nantes vs. AS Monaco - Football Match Summary - March 2, 2022 - ESPN

Nantes ទើប​តែ​បាន​គេ​ចផុត​ពី​ការ​កាត់​ចេញ​កាលពី​រដូវកាល​មុន តាមរយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុង​វគ្គ​ Playoff ហើយ​នៅ​រដូវ​កាល​នេះ ពួ​ក​គេ​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៧៕

ប្រភព​ព័ត៌មាន៖ Channel News Asia