បរទេស៖ ចាប់តាំងពីមហាសេដ្ឋីសញ្ជាតិរុស្សីចូលមកកាន់កាប់កីឡាដ្ឋាន Stamford Bridge ក្នុងឆ្នាំ ២០០៣ លោក Roman Abramovich មិន​ខ្ជះខ្ជាយ ពេលវេលាក្នុងការបង្ហាញទៅកាន់ពិភពបាល់ទាត់ថារូបលោកតែងតែត្រៀមខ្លួនក្នុងការចំណាយ​ទឹក​ប្រាក់​ដ៏ធំសម្បើមនៅក្នុងទី ផ្សារ​​ផ្ទេរកីឡាករនិងនាំយកគ្រូបង្វឹកឆ្នើមៗមកដឹកនាំជានិច្ច។

Chelsea's Roman Abramovich Is Selling Club, With Proceeds Going To Ukraine – Deadline

ក្រោយពីមានបញ្ហាប្រឈមជាមួយចក្រភពអង់គ្លេស ក្រោយពីកងទ័ពប្រទេសរុស្សីបានចូលឈ្លានពានអ៊ុយក្រែនកាលពី​ថ្ងៃព្រហស្បត្ត៏​សប្តាហ៏​មុនរួចមក លោកAbramovich ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាកំពុងតែដាក់លក់ក្លឹបជើងឯក Champion League ដែល​មានមូលដ្ឋាននៅខាងលិចទីក្រុងឡុងដ៏អោយបានឆាប់ តាមដែលអាចធ្វើទៅបាន ។ ខាងក្រោមនេះគឺជាកីឡាករកំពូលទាំង ១០ របស់ Chelsea ដែលមានតម្លៃថ្លៃជាងគេនោះ Abramovichដែលមានតម្លៃខ្លួនសរុបមិនតិចជាង៦០០ លានផោននោះទេ។

.Romelu Lukaku

ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិកបានវិលត្រលប់មកចូលរួមជាមួយក្រុមChelsea វិញជាលើកទីពីរនៅក្នុងខែសីហា ២០២១ ក្នុងតម្លៃខ្លួន ៩៧,៥លានផោនពីក្រុមInter Milan  ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោកThomas Tuchel ។ទោះយ៉ាងណា Lukaku កីឡាករវ័យ​២៨ឆ្នាំរូបនេះបានពណ៌នារឿងមិនសប្បាយចិត្តរបស់គាត់អំពីជីវិតនៅ Chelsea កាលពីខែធ្នូ តាមរយៈបទសម្ភាសន៍​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយអ៊ីតាលី។

Chelsea news: Thomas Tuchel slammed for Romelu Lukaku stance as 'strong' transfer bid made - Mirror Online

.Kepa Arrizaballaga

Chelsea បានបំបែកកំនត់ត្រាពិភពលោកដោយបានទិញអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនះពីក្រុមAt.Bilbao ក្នុងទឹកប្រាក់ ៧១,៦លាន​ផោនកាលពីឆ្នាំ២០១៨ ក្នុងជំនាន់លោកMaurizio Sarri នៅដឹកនាំ​​ខណៈដែលពួកគេទទួលបានទឹកប្រាក់៣៥លានផោនពីការលក់ Thibaut Courtois ទៅ Real Madrid ជា​ជាងការបាត់​បង់​កីឡាករអន្តរជាតិបែលហ្សិកដោយគ្មានតម្លៃខ្លួន(Free Transfer)។ ទោះបីលេង​ជា​អ្នកចាំទីដៃទី២ប៉ុន្តែKepa បានដើរតួ​យ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Europa League, UEFA Super Cup និង Club World Cup មុន​ពេលបរាជ័យ​ដោយការស៊ុត​បាល់​កាត់សេចក្តី១១ម៉ែត្រមិនចូលជាមួយ Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cupកាលពី​សប្តាហ៏​មុន ។

Why has Kepa Arrizabalaga's Chelsea career been derailed? And how can he return to form? | Marca

.Kai Havertz

ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានអតីតគ្រូបង្វឹកFrank Lampardទិញយកមកពីក្រុមBayer Leverkusen ក្នុងតម្លៃ៧១លានផោន កាលពីឆ្នាំ២០  ។កីឡាករមានវ័យទើបតែ២២ឆ្នាំរូបនេះបានជួយអោយក្រុមChelsea លើកពានChampion League និង ពាន Club World Cup ជាមួយជំនឿចិត្តសម្រាប់គ្រូបង្វឹកលោកThomas Tuchel នៅតំបន់បម្រើ-ប្រយុទ្ធ។

Kai Havertz (@kaihavertz29) / Twitter

.Alvaro Morata

Chelsea បានចំណាយទឹកប្រាក់ប្រមាណ៥៨ លានផោនដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ Alvaro Morata ពី Real Madrid ក្នុងឆ្នាំ ២០១៧។ Morataបានត្រឹមតែចាប់ផ្តើមលេងក្នុងយុទ្ធនាការដំបូងសម្រាប់ក្លឹបប៉ុណ្ណោះដោយបង្ហាញខ្លួនចុងនៅ ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup មុនពេលត្រូវChelsea អោយAt.Madrid ខ្ចីជើងនិងលក់ទៅជាអចិន្រ្តៃយ៏។

Álvaro Morata Juventus Forward, Profile & Stats | Premier League

.Cristian Pulisic

ខ្សែបម្រើស្លាបអន្តរជាតិអាមេរិកបច្ចុប្បន្នមានវ័យ២៣ឆ្នាំរូបនេះ ត្រូវបានChelsea ទិញពីក្រុមDortmund ក្នុងតម្លៃ៥៨លានផោន។ ទោះ យ៉ាងណាបញ្ហារបួសសរសៃពួរបានញាំញីរូបគេមិនអោយបន្តអាជីពបានដោយងាយស្រួលនោះទេ។ យ៉ាងណាមិញ Pulisic នៅតែ​ដើរ​តួ​នាទី​ដ៏សំខាន់សម្រាប់ក្រុមលោកThomas Tuchel នៅរដូវកាលនេះ។

Christian Pulisic won't start for US men's soccer in World Cup qualifier vs. Mexico - The Boston Globe

.Jorginho

កីឡាករអន្តរជាតិអ៊ីតាលីដើមកំណើតប្រេស៊ីលរូបនេះត្រូវបានChelsea ផ្តួលគូប្រជែងងMan.Cityដើម្បីនាំយករូបគេពីក្លឹបNapoli ក្នុង ឆ្នាំ២០១៨ក្នុងតម្លៃ៥៧លានផោន។ Jorginho ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការទាត់បាល់ពិន័យ១១ម៉ែត្រនៅរៀងរាល់ការប្រកួតសម្រាប់ ក្រុមផងដែរ។

Coaches' Voice | Jorginho: Premier League Player Watch

៧.Fernando Torres

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញ Torres ត្រូវបាន Chesea ចុះហត្ថលេខានាំយកពីLiverpool ក្នុងតម្លៃខ្លួន៥០លានផោន និងរកបានគ្រាប់ បាល់ ៤៥គ្រាប់នៅ Premier League ប៉ុន្តែអ្វីដែលជាចំនុចលេចធ្លោគឺបានជួយអោយក្រុមឈ្នះ Champions League និង Europa League នៅចន្លោះឆ្នាំ២០១២និង២០១៣តែម្តង។

Branislav Ivanovic happy with improving Chelsea striker Fernando Torres | The Independent | The Independent

.Timo Werner

កីឡាករវ័យ២៥ឆ្នាំដែលត្រូវChelea នាំយកពីRB Leipzig ក្នុងតម្លៃខ្លួន៤៧,៥លានផោនរូបនេះបានចាប់​ផ្តើមរដូវ​កាល​ដំបូង​មិន​បាន​ល្អនោះទេ ដោយមិនអាចបញ្ចប់ទីបានដោយជោគជ័យក្នុងនាមខ្សែប្រយុទ្ធ ជួរមុខម្នាក់ ។ ប៉ុន្តែ៨ ប្រកួតរបស់ Chelsea សម្រាប់ការ​ប្រកួតក្របខ័ណ្ឌ  Champions League កាលពីរដូវកាលមុនជាមួយនិងលទ្ធផលទំលាក់ក្រុម Madrid ផងដែរWerner ban រួមចំណែក​យ៉ាង​សំខាន់ដល់ Havertz រកឃើញជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាពេលខ្លះមានការ រងសម្ពាធ ប៉ុន្តែអ្នកគាំទ្រភាគច្រើនចង់ឃើញ Werner បន្តនៅ Chelsea ច្រើនជាង Lukaku។

Timo Werner set for crunch talks over Chelsea future

.Ben Chilwell

ខ្សែការពារស្លាបឆ្វេងរូបនេះត្រូវបានChelsea ទិញពី Leicester City កាលពីឆ្នាំ២០២០ជំនាន់លោកFrank Lampard ក្នុងតម្លៃ​៤៥​លានផោន។បច្ចុប្បន្នកីឡាករអន្តរជាតិអង់គ្លេសរូបនេះកំពុងតែបន្តសម្រាកព្យាបាលរបួសជង្គង់ដ៏ធ្ងន់ធ្ងរដែលរូបគេត្រូវអវត្តមានរហូតបញ្ចប់ រដូវកាល។

OFFICIAL: Chelsea sign Leicester's Ben Chilwell

១០.Mateo Kovacic

អតីតកីឡាករ Real Madrid មានតម្លៃខ្លួន៤០លានផោន រូបនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុ​មដោយបានលេងនៅតំបន់បម្រើ​កណ្តាល​​​ជាមួយJorginho និង Kante ជានិច្ចជាកាល។ កីឡាករអន្តរជាតិក្រូអាតរូបនេះក៏បានរួមចំណែកជួយអោយក្រុមជោគជ័យសម្រាប់ រយៈពេល២ឆ្នាំចុងក្រោយនេះផងដែរ៕

Mateo Kovacic returns to Chelsea training after hamstring injury

 

ប្រភពព័ត៍មាន៖ Sportsmole