បរទេស៖ Man. United កំពុងបន្តតាមដានលើស្ថានភាពនិងអនាគតរបស់ខ្សែបម្រើ Sergej Milinkovic-Savic របស់ក្រុម Lazio នៅក្របខណ្ឌ Serie A។

ស្របពេលMan.Utdប្រឈមការបាត់បង់កីឡាករ Paul Pogba និង Jesse Lingard ដែលនឹងអាចចាកចេញពីទឹកដី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរ កីឡាករនិងបើកនៅរដូវក្តៅនេះMan. United នៅតែសម្លឹងរកខ្សែបម្រើកណ្តាលដែលមានសមត្ថភាពបំពេញតួនាទីខាងលើនេះផងដែរ ។ ក្លឹបជើងឯកអង់គ្លេស២០សម័យ មានការចាប់អារម្មណ៍ជាយូរមកហើយលើ Milinkovic-Savic ដែលទើបតែជ្រើសរើសការបន្តលេងនៅ ទឹកដី Lazio ដោយមិនទទួលយកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេងទៀត ។

ទោះយ៉ាងណាក្លឹប Lazio និងពិចារណាសម្រាប់តម្លៃ ខ្លួនកីឡាករអន្តរជាតិស៊ែប៊ីរូបនេះបើមានសំណើរសមរម្យ បើទោះបីជាMilinkovic-Savic ដែលនឹងនៅសល់កុងត្រាតែពីរឆ្នាំទៀតជាមួយក្លឹបក៏ដោយ ។ មានក្លឹបធំៗផ្សេងទៀតដូចជាJuventus, Inter Milan និង Paris Saint-Germain ក៏ត្រូវបានចុះផ្សាយថាមានការចាប់អារម្មណ៍លើកីឡាករដែលស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង assist ៨ ដងនៅក្របខណ្ឌ Serie A នារដូវកាលនេះផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
