បរទេស៖ អ្នកចាត់ការទូទៅក្លឹបមេឃខៀវ Man. City លោក Pep Guardiola បានបញ្ជាក់ថា ក្រុមកំពុងនាំមុខតារាងPremire Leagueនឹងបន្តព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធជួរមុខថ្មីមករួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករនិងបើកនៅបញ្ចប់រដូវកាលនេះ។

Manchester City agree £21million fee to sign Julian Alvarez from River  Plate | Daily Mail Online

ក្រោយការចាកចេញរបស់ Sergio Aguero នៅចុងបញ្ចប់នៃរដូវកាលមុនក្រុមបានដាក់​អោយ​កីឡា​ករ​មួយចំនួនលេងក្នុង តំណែងអាវស្លាកលេខ៩ស្ទើរតែពេញយុទ្ធនាការនាពេលបច្ចុប្បន្ន។ ថ្មីៗនេះអ្នកចាត់​ការសញ្ជាតិអេស្បាញ​បានលើកឡើងថារូបលោកបានព្យាយាម និងជួបបរាជ័យចំនួនបួនដងក្នុងការលួងលោមចរចារចុះហត្ថលេខានាំយក Harry Kane ពីTottenham Hotspur ទោះយ៉ាងណាអតីតគ្រូបង្វឹកBarcelona,Bayern Munich រូបនេះនៅតែចិញ្ចឹមចិត្ត​ចង់​បានប្រធានក្រុមតោកំណាច អង់គ្លេសរូបនេះមករួមក្រុម បើទោះបីជាក្លឹបបានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករខ្សែ ប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនJulian Alvarezពីក្រុមRiverPlateក៏ដោយ។

Manchester City sign Julian Alvarez, nicknamed 'The Spider', from River  Plate on a five-and-a-half-year deal - Eurosport

លោកPep បន្ថែមថាៈខ្ញុំគិតថាក្លឹបនៅតែត្រូវការខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត។ អ្នកនិយាយថាយើងលេងបានយ៉ាងល្អ​ដោយ​គ្មាន​ខ្សែប្រយុទ្ធ ជួរមុខពីព្រោះយើងកំពុងឈ្នះនៅPremier League អ្នកត្រូវតែលេងជាមួយខ្សែប្រយុទ្ធហើយ យើងព្យាយាម ប៉ុន្តែពេលខ្លះវាមិនអាចទៅរួចទេដែល មិនមានវត្តមានកីឡាករបញ្ចប់ទីនោះ។ Man City ក៏ជាក្លឹបមួយក្នុងចំណោម ភាគីជាច្រើនដែលកំពុងប្រជែងគ្នាដើម្បីទិញយក Erling Braut Haaland នៅ​រដូវក្តៅនេះ បន្ទាប់ពីម៉ាស៊ីនរកគ្រាប់បាល់របស់ក្លឹប Borussia Dortmund មានការលើកឡើងមិនទាន់ផ្លូវការណ៏ថា រូបគេ​និងមានតម្លៃខ្លួនទិញផ្តាច់កុងត្រាត្រឹមតែ៧៦ លានផោនក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់៕

 

ប្រភពព័ត៍មាន៖ Sportsmole