បរទេស៖ Man Utd និងមិនមានឪកាសណាមួយទាល់តែសោះក្នុងការឈ្នះពានក្របខណ្ឌ  Premier League រយៈពេលយ៉ាងហោចណាស់ក៏មួយទសវត្សរ៍ខាងមុខទៀតនោះក៏ ព្រោះតែពួកគេបច្ចុប្បន្នលេងដោយខ្វះមហិច្ឆតា និងមិនមានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ​អោយច្បាស់​លាស់​នោះទេ។

Carlton Cole sparks uproar by using the word 'Holocaust' on BBC radio -  Mirror Online

វាជាសម្រង់មតិលើកឡើងរបស់អតីតខ្សែប្រយុទ្ធអង់គ្លេសបច្ចុប្បន្នកំពុងដឹកនាំក្រុមយុវជនវ័យក្រោម១៦ឆ្នាំរបស់ West Ham លោក Carlton Cole  បានរៀបរាប់នៅលើបណ្តាញ YouTubeថាៈ ការបាត់បង់ការសហការគ្នាពី​ម្ចាស់ក្លឹប​ទៅ​កីឡាករខណៈពេល​បច្ចុប្បន្ន​ក្រុម​មិនមាន​អ្នកដឹកនាំពិតប្រាកដណាមួយទាំងនៅលើរឺក្រៅទីលានប្រកួតនោះទេ។

Man Utd won't win league for the next DECADE, says Carlton Cole as he slams  ambition and Cristiano Ronaldo transfer - thejjReport

អតីតខ្សែប្រយុទ្ធChelsea រូបនេះបន្ថែមថា៖ «នេះជាមូលហេតុដែល Man United នឹងមិនឈ្នះលីកក្នុងរយៈពេលដប់ឆ្នាំខាងមុខ​ហើយ​ក៏​ព្រោះតែត្រកូល Glazers បាន​ដកមហិច្ឆិតាមិនចង់ឈ្នះការប្រកួតហើយឥឡូវនេះខ្ញុំបានមើលឃើញ​ថាពួកគេធ្វើការសំដៅ​រកតែ​ប្រាក់​ចំណេញ​​​កាន់តែខ្លាំងឡើងៗ ដោយ​មិនគិតពីភាពបរាជ័យរឺការឈ្នះពានសោះ។ មួយវិញទៀតខ្ញុំមានអារម្មណ៍តំបន់ប្រយុទ្ធ​របស់ ​Man Utd​​មានកីឡាករវ័យ ៣៧ ឆ្នាំនៅដឹកនាំគឺនៅតែត្រូវការកសាងសមត្ថភាពឡើងវិញនៅពេលអនាគត»។

Carlton Cole not fit enough to sign for West Ham | Daily Mail Online

ហេតុផលមួយផ្សេងទៀត ​Cole គិតពីបេក្ខភាពគ្រូបង្វឹកថ្មីដែលនិងចូលមកជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្ន Ralf Rangnick នៅ រដូវក្តៅនេះនឹងត្រូវការពេលវេលាដើម្បីផ្តល់ឱ្យក្លឹបនូវអត្តសញ្ញាណថ្មី ដោយឮត្រូវការពេលវេលាដើម្បីទទួលបានជោគជ័យ និងកសាង រចនា សម្ព័ន្ធថ្មី និង របៀបនៃការលេង។ មានបេក្ខភាពគ្រូបង្វឹកឆ្នើមៗដូចជា Mauricio Pochettino, Erik Ten Hag និង Antonio Conte សុទ្ធតែ ផ្សារភ្ជាប់ការផ្លាស់មកស្នងតំណែងលោក Rangnick ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ប៉ុន្តែMan.Utdនៅឡើយ​បន្តការងារ​ដ៏សំខាន់​នេះ​នៅមុនបំណាច់ខែឧសភាស្របពេលបុរសសញ្ជាតិអាឡឺម៉ង់ខ្លួន​ឯង ​នៅឡើយមិន​បាន​ដឹង​អំពីអ្នកចាត់ការថ្មីរូបណានិងមក​ជំនួស​តំណែង​​គាត់នៅឡើយដែរ៕

 

ប្រភពព័ត៍មាន៖ The Sun