បរទេស៖ ខ្សែ​ប្រយុទ្ធ Mohamed Salah បាន​ទទួលស្គាល់​ថា ក្រុម​ហង្សក្រហម Liverpool ទំនង​​ជា​​រង​នូវ​ការ​ជឿជាក់​លើខ្លួន​ឯង​ពេក ខណៈ​​ដែលពួកគេ​បាន​ឈាន​​​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​​ជាលើក​ទី​៤​ក្នុង​រយៈពេល​៥​ឆ្នាំ​ទាំង​ព្រលឹង​ចុង​សក់ ក្រោយពី​ចាញ់​ទាំង​កម្រ​ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Anfield ក្រោមស្នា​ដៃក្រុម Inter Milan កាលពីថ្ងៃ​អង្គារ​។

Liverpool vs Inter Milan: How to watch live, score, team news, odds

ក្រុម​ម្ចាស់​​ជើង​ឯក​របស់​អុីតាលីមួយនេះ មិនអាច​ជម្នះ​ឧបសគ្គ​នានា​ដែលនៅ​ចំពោះមុខ​របស់​ពួក​គេឡើយ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ ក្នុងការ​ប្រកួត​ជើង​ទី​១ លើ​ទឹកដីខ្លួន​​ឯង​កាលពី​៣​សប្តាហ៍​មុន បើ​ទោះ​បី​​កីឡាករ Lautaro Martinez បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​យ៉ាងល្អ ក្រោយី​លេង​បាន​រយៈ​ពេល​១​ម៉ោង​ក៏ដោយ​។ ការរង​ពិន័យ​កាតក្រហម​របស់ Alexis Sanchez ភ្លាម​ៗ​បន្ទាប់​ពីគ្រាប់​បាល់​នោះ បាន​កាត់បន្ថយ​សន្ទុះ​របស់ក្រុម Inter ហើយ​ក្រុម Liverpool បាន​ការ​ពារ​យ៉ាង​រឹង​មាំ​ជាមួយ​នឹង​សមា​ជិក​ច្រើននាក់​១នាក់ បើ​ទោះ​បី​រង​បរា​ជ័យ​ជាលើក​ទី​១ក្នុង​ចំណោម​ការ​ប្រកួត​៤៤លើក ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់​នៅ​រដូវ​កាល​នេះ​ក៏ដោយ​។

Liverpool FC - Mohamed Salah: The most important thing is that we qualified

តារាឆ្នើម​អន្តរ​ជាតិ​អេ​ហ្ស៊ីប ដែល​បាន​ស៊ុត​បាល់​ប៉ះ​នឹង​របារ​ទី​២លើក ក្នុង​តង់​ទី​២ បាន​ឲ្យដឹងថា៖ «យើង​បាន​ចាញ់​ការ​ប្រកួតនេះ ហើយ​លទ្ធផល​​នេះ​ប្រហែល​ជា​ផ្តល់​ការ​ដាស់​តឿន​ដល់​យើង​។ ក្នុង​ចិត្ត​របស់​យើង ប្រហែល​ជា​យើង​មាន​ការ​ជឿជាក់​ពេក​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia