បរទេស​៖​ លោក Jurgen Klopp បានបញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា Liverpool កំពុង​តែ​មាន​បំណងក្នុង​ការ​ តាម​រំខានក្រុម ​ Manchester City គ្រប់នាទីទាំងអស់ ហើយនិង​ព្យា​យាម​​ទម្លាក់​ក្រុម​​​លេខ​១​មួយនេះ ចេញពី​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League​។

ការ​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ របស់ក្រុម Man City នា​កីឡដ្ឋាន Crystal Palace កាលពីថ្ងៃ​ចន្ទ មានន័យ​ថា ក្រុមរ​បស់​លោក Klopp អាច​កាត់បន្ថយគម្លាត​មក​នៅ​ត្រឹម​១ពិន្ទុ តាមរយៈ​ការយកឈ្នះ​លើ​ក្រុម​ឡើង​ទម្រង់លេង Arsenal នៅ​រាត្រីនេះ ស្រប​ពេល​ដែលពួក​គេក៏​នៅ​តែ​ត្រូវ​ប្រកួត​ជាមួយ Man City នៅ​កីឡដ្ឋាន Etihad ផង​ដែរ​។

លោក Klopp បាននិយាយ​ថា ក្រុម​របស់​លោក ដែលបានឈ្នះ​ពាន League Cup រួច​ជាស្រេច នៅ​រដូវកាលនេះ និងនៅ​តែ​ស្ថិតក្នុងការ​ប្រជែង​ពាន Champions League និង FA Cup ដែរនោះ បាន​ប្តេជ្ញា​ចិត្តដើម្បី​ប្រជែង​ជាមួយនឹងក្រុម Man City រហូត​ដល់​នាទី​ចុងក្រោយ​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​បាន​ឲ្យដឹងថា៖ «ពិតណាស់ នោះ​គឺ​ជា​ផែនការ ដែលយើង​ចង់​រំខានគ្រប់នាទី​ទាំង​អស់ ប៉ុន្តែ យើង​ត្រូវ​តែ​ឈ្នះ​រាល់​ការ​ប្រកួត​បាល់​ទាត់​របស់យើង​»​៕

 

ប្រភព​ព័ត៌​មាន៖ AFP