បរទេស៖កីឡាករវ័យក្មេងរបស់ Man United គឺ Alejandro Garnacho ត្រូវបានក្រុមជម្រើសជាតិកោះហៅដោយដាក់ឈ្មោះទៅក្នុង ក្រុមអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយនឹងក្រុម Venezuela និង Ecuador។
គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ ខ្សែបម្រើស្លាបរូបនេះបានជួយ Man United ឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Youth Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១១ ឆ្នាំ ដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-0 នៅវគក្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើក្រុម Wolves ។
កីឡាករវ័យ ១៧ ឆ្នាំរូបនេះនៅឡើយមិនទាន់បង្ហាញខ្លួនឈុតធំសម្រាប់ក្រុមMan.Utdនៅទឹកដី Old Trafford នៅឡើយទេ ប៉ុន្តែធ្លាប់ចូល លេងឱ្យក្រុមជម្រើសយុវជនអេស្ប៉ាញ ខណៈ Garnacho គឺជាកីឡាករវ័យជំទង់ម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដទៃទៀតទាំងប្រាំនាក់ដែលបានទទួលការហៅទូរសព្ទលើកដំបូងសម្រាប់បង្ហាញខ្លួនអោយអាហ្សង់ទីន។ កីឡាករមកពីក្លឹបInter Milan ពីររូបគឺ Franco និង Valentin Carboni ខ្សែបម្រើ Tiago Geralnik របស់ Villarreal និងខ្សែបម្រើ Nicolas Paz របស់ Real Madrid ក៏ត្រូវបានអ្នកចាត់ការ Lionel Scaloniដាក់បញ្ចូលទៅក្នុងក្រុមជាមួយកីឡាករជើងចាស់ដ៏មានបទពិសោធន៏គឺ Lionel Messi, Angel di Maria និង Leandro Paredes ។ រីឯខ្សែប្រយុទ្ធ Julian Alvarez របស់ Man. City, Manuel Lanzini របស់ West Ham និង Alexis Mac Allister របស់ Brighton ក៏ត្រូវបានដាក់បញ្ចូលក្នុងក្រុមទាំង ៣៣រូប ផងដែរ។
អាហ្សង់ទីននិងត្រូវស្វាគមន៏ភ្ញៀវវេណេស៊ុយអេឡានៅថ្ងៃសុក្រទី ២៥ ខែមីនាមុនពេលធ្វើដំណើរទៅជួបអេក្វាឌ័រនៅថ្ងៃពុធទី ៣០ ខែមីនាដោយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទីពីរសម្រាប់ក្រុមមកពីអាមេរិកខាងត្បូងដែលមានបួនពិន្ទុតាមពីក្រោយក្រុមលេខ១ប្រេស៊ីល៕
ប្រភពព័ត៍មាន៖ BBC