បរទេស៖ ខ្សែ​ការ​ពារ Giorgio Chiellini បាននិយាយ​កាលពីថ្ងៃពុធ​ថា រូប​គេ​ចង់​បិទ​បញ្ចប់​អាជីព​​របស់​គេ​ជាមួយ​នឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អុីតាលី តាមរយៈ​ការ​ជួយ​ឲ្យ​ក្រុម​មាន​រហស្ស​នាម​ថា Azzurri មួយ​នេះ ឈ្នះកៅអី​ទៅ World Cup និង​លុប​ចោល​បទពិសោធ​ន៍​អាក្រក់ៗ​​ក្នុង​យុទ្ធ​នា​ការ​ដ៏ធំបំផុត​របស់​​កីឡា​បាល់ទាត់​នេះ​។ ប្រធានក្រុម Chiellini គឺ​ជា​សមា​ជិក​ក្រុម​ជម្រើស​ជាតិអុីតាលី ដែល​បាន​អវត្តមាន​ក្នុងព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។

Chiellini wants to banish bad World Cup memories before ending Italy career

ប៉ុន្តែ ក្រោយពី​ជាសះ​ស្បើយពី​របួស​កំភួន​ជើង រូប​គេ​អាច​នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ក្នុង​ទីក្រុង Palermo ក្នុង​ការ​ប្រកួត​វគ្គ Playoff ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​រាត្រីនេះ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន​ខាង​ជើង ដែល​ជា​ការ​ប្រកួត​ជើង​ទី​១ ក្នុង​ចំណោម​ការ​ប្រកួត​២​ជើង ដែល​អាច​កាត់​សេចក្តី​ជោគ​វាស​នា​របស់ពួកគេ​។ កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​ឈ្នះពាន Euro ឆ្នាំ​២០២០ កាលពី​រដូវក្តៅមុន និង​បាន​ឈាន​ទៅ​ប្រកួត Euro ឆ្នាំ​២០១២ ប៉ុន្តែ បាន​ជួប​ពេលវេលា​ដ៏ខក​ចិត្ត​ក្នុង World Cup ស្រប​ពេល​ដែល​អុីតាលី បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែកពូល ទាំង​ក្នុង​ឆ្នាំ​២០១០ និង​២០១៤ នៅ​មុន​ពេល​ធ្លាក់​ចេញក្នុងវគ្គ Playoff ក្រោមស្នា​ដៃក្រុម​ជម្រើសជាតិ​ស៊ុយ​អែត ក្នុងឆ្នាំ​២០១៧​។

Italy's defender Giorgio Chiellini stretches during a training... News  Photo - Getty Images

Chiellini បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​តែង​តែមាន​បទពិសោធ​ដ៏អស្ចារ្យ​ក្នុង Euro ប៉ុន្តែ​មាន​បទពិសោធអាក្រក់ក្នុង World Cup ហេតុនេះ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​បញ្ចប់​អ្វី​ៗ​ទាំងភាព​វិជ្ជ​មាន តាមរយៈ​ការ​លុប​ចោល​ការ​ចង​ចាំអាក្រក់​ៗ​ទាំងនោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia