បរទេស៖ Max Verstappen ដែល​ជា​ម្ចាស់​ជើង​ឯក​ប្រណាំង​រថយន្ត Formula one ពិភព​លោក បាន​​ប្រើល្បឿន​វ៉ា​លើ​គូ​ប្រកួត Charles Leclerc របស់​ក្រុម Ferrari យ៉ា​ងល្អ ក្នុងការ​ប្រណាំង​៤​ជុំ​ចុងក្រោយ ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ជាលើក​​ទី​១​របស់​គេនៅ​រដូវ​កាល​នេះ ក្នុង​ព្តិត​ការណ៍ Saudi Arabian Grand Prix កាលពីថ្ងៃ​​អាទិត្យ​។

កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ ដែល​បាន​ចាប់​ផ្តើម​​ប្រណាំង​ក្នុងលេខ​រៀង​ទី​៤ បានបើក​បរ​ដល់​ទី​ផ្តាច់​ព្រ័ត្រ តាមរយៈ​ការ​នាំមុខ​ត្រឹម​តែ​កន្លះ​វិនាទី​លើ​កីឡាករ Leclerc ដែលនៅ​តែ​រក្សា​ការ​នាំមុខ​លើ​តារាងពិន្ទុ​រួម ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម Ferrari ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ក្នុងការ​ប្រណាំង​បើក​ឆាក Bahrain Grand Prix​។ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ Carlos Sainz ដែល​ជាមិត្ត​រួមក្រុម​របស់ Leclerc បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣​។ លោក Christian Horner ប្រធានក្រុម Red Bull បាន​ប្រាប់ Verstappen តាម​រយៈ​វិទ្យុ​ទាក់​ទង​ថា៖ «វ៉ាវ ពិត​ជា​ប្រកៀកប្រកិត​គ្នា​មែន​ និង​ជា​ការ​ប្រណាំង​ដ៏អស្ចារ្យ​។ Max ពិត​ជា​ធ្វើ​បាន​ល្អ​មែន​​។ អស្ចារ្យ​ណាស់​»​។

ជ័យ​ជម្នះ​នេះ គឺ​ជា​កា​ឈ្នះ​ជាលើក​ទី​២១ក្នុង​អាជីព​​របស់ Verstappen និង​បាន​ជួយ​ឲ្យ​រូប​គេ​ទទួល​បាន​ពិន្ទុ​ជាលើក​ដំបូងនៅ​ឆ្នាំនេះ ក្រោយពី​កីឡាករ​ទាំង​២​នាក់​របស់ក្រុម Red Bull បាន​បោះ​បង់​ការ​ប្រណាំង​ដូចគ្នា​ក្នុង​ប្រទេស​បា​រ៉ែន​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia