បរទេស៖ ខ្សែប្រយុទ្ធឆ្នើមជួរមុខក្រុម Leeds Utd  កីឡាករ Patrick Bamford អាចនឹងខកខាន​បង្ហាញខ្លួនសម្រាប់ការប្រកួតដែល​នៅ​សល់រយៈពេល៨លើកក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសជើង។ក្លឹបដែលទើបនិងឡើងមកលេងនៅក្របខណ្ឌ  Premier League បាន​​និយាយថា កីឡាករវ័យ ២៨ ឆ្នាំបានរងរបួសសរសៃកជើងប៉ុន្តែ មិនទាមទារការវះកាត់ទេ។ វេជ្ជបណ្ឌិតរបស់ក្លឹប Rob Price បាន​បន្ថែមថា Bamford ត្រូវប្រឈមបញ្ហារបួសអាចវិវឌ្ឍយូររហូត ១២ ខែ ហើយនឹងយ៉ាងហោចណាស់តិចបំផុត៦ សប្តាហ៍។

Leeds United's Patrick Bamford out for the season

វាគឺជាការខកចិត្តចុងក្រោយបំផុតសម្រាប់កីឡាករអន្តរជាតិអង់គ្លេសដែលបានត្រលប់មកវិញក្នុងនាមជាអ្នកស៊ុតបញ្ចូលទីជំនួបក្នុងលទ្ធផលស្មើ ២ទល់និង២កាលពីខែធ្នូជាមួយនឹងក្រុម Brentford បន្ទាប់ពីបញ្ហារងរបួសកជើងកាលពីខែកញ្ញា។Bamford លេងចុងក្រោយឱ្យក្លឹប​ក្នុងជ័យជម្នះ ៣ទល់និង២លើ Wolves នៅ Molineux កាលពីថ្ងៃទី ១៨ ខែមីនា ខណៈLeeds ត្រៀមស្វាគមន៏ការវិលត្រលប់របស់ប្រធាន​ក្រុម Liam Cooper ខ្សែ​ការពារ Diego Llorente និង​ខ្សែ​បម្រើ Kalvin Phillipsបានមក​ហ្វឹកហាត់​វិញ​ហើយ​នឹង​អាច​ជួប​Southampton នៅ​ថ្ងៃ​ទី ២ ខែ​មេសាខាងមុខនេះ។BrePatrick Bamford

Leeds: Hay drops Bamford update | FootballFanCast.com

Leeds ក៏កំពុងតស៊ូលេងដើម្បីបន្តជីវិតរស់នៅក្របខណ្ឌ Premier League ខណៈពេលបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី១៦​និង​មានគម្លាតត្រឹមតែ៧ពិន្ទុពីតំបន់កាត់ចោល៕

 

ប្រភពព័ត៍មាន៖ BBC