បរទេស៖ អ្នក​គាំទ្រ​បាន​ទិញ​សំបុត្រ​ចំនួន​៨០៤.១៨៦​សន្លឹក​សម្រាប់​ការ​ប្រកួត​នានា ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កា​តា នៅ​ចុងឆ្នាំនេះ ក្នុង​ការ​ដាក់​លក់​នៅ​ដំណាក់​កាល​ទី​១​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​​របស់ FFIA ដែល​ជា​​អង្គ​ភាព​​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក និង​ជា​គណៈ​កម្មា​ធិការ​ប្រចាំ​យុទ្ធ​នា​ការ កាលពីថ្ងៃ​ពុធ​។

FIFA បាន​បញ្ជាក់ថា ​អ្នក​ទិញ​សំបុត្រ​ភាគ​ច្រើន មានមូលដ្ឋាននៅប្រទេស​កា​តា សហ​រដ្ឋអាមេរិរក អង់គ្លេស ម៉ិក​ស៊ិក អ៊េប៊ី​រ៉ាត​អា​រ៉ាប់​រួម អាល្លឺម៉ង់ ឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន និង​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​។ សំបុត្រ​សម្រាប់​ការ​ប្រកួត​បើកឆាក​នៅថ្ងៃ​ទី​១ ខែវិច្ឆិកា ដែល​នឹង​តម្រូវ​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​កា​តា ក៏ដូច​ជា​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​នៅថ្ងៃ​ទី​១៨ ខែធ្នូ គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​។

ការ​ចាប់ឆ្នោត​​សម្រាប់ការ​ប្រកួត​វគ្គ​ចែកពូលនៃព្រឹត្តិការណ៍ World Cup នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​សុក្រ សប្តាហ៍​នេះ​។ FIFA បាន​បន្ថែម​ថា អ្នកគាំទ្រ​ដែលទិញ​សំបុត្រ​មិន​បាន​ក្នុង​ការ​ដាក់លក់​ដំណាក់កាល​ទី​១ នឹង​មាន​ឱកាស​មួយផ្សេង​ទៀត អំឡុង​ពេល​នៃ​ការ​​លក់​សំបុត្រតាមរយៈ​ការ​ចាប់​ឆ្នោត​ចៃដន្យ នៅលើ​គេហ​ទំព័រ​របស់​ពួក​គេ នា​ថ្ងៃ​ទី​៥ ខែ​មេសា​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia