បរទេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានលើកឡើងថា ការរៀបចំផែនការរបស់សមាគមបាល់ ទាត់ អង់គ្លេសនៅក្នុងព្រឹត្តិការណ៏ ប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជា រឿងដ៏គួរឱ្យអស់សំណើចបំផុតមួយដែលខ្ញុំធ្លាប់បានលឺ។

Liverpool FC - Jürgen Klopp set to reach Premier League landmark against  Watford

Liverpool នឹងត្រូវជួបប្រកួតជាមួយក្រុមManchester City នៅទឹកដី Wembley នៅថ្ងៃទី ១៦ ខែមេសា ២០២២ខាងមុខនេះ។ ប៉ុន្តែ​ការងារវិស្វកម្មដែលបានកំណត់ពេលវេលាសម្រាប់ខ្សែរត់ភ្លើងនោះគឺមិនមានការធ្វើដំណើរចេញពីតំបន់ភាគខាងជើងឈៀងខាងលិច ទៅកាន់ទីក្រុងឡុងដ៏នៅសប្តាហ៏ទី២ដើមខែមីនានេះឡើយ។

Klopp Talk: “If You Cannot Shout and Sing Stay at Home” - The Liverpool  Offside

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លើកឡើងថាៈ “វាគ្មានន័យអ្វីទាល់តែសោះ។ ខ្ញុំ​មិន​ដឹងហើយប្រាកដចិត្តថា FA គិត​យ៉ាង​ណា​ទេ តើវាចៃដន្យ​ពេករឺដែលនិងគ្មាន​ក្លឹប​ណា​មក​ពី​ភាគ​ពាយ័ព្យកំពុងត្រៀមធ្វើការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៅពេលនោះ​ទេ?​ខ្ញុំ​ពិត​ជា​មិន​អាច​ជឿ​ថា​រឿង​បែប​នេះ​អាច​កើត​ឡើង​ជាមួយ​នឹង​ព័ត៌មាន​ទាំង​អស់​ដែល​កំពុងតែមាននេះ”៕

 

ប្រភពព័ត៍មាន៖ BBC