បរទេស៖ Karim Benzema បានស៊ុតបាល់ប៉េណាល់ទីចំនួនពីរគ្រាប់ និងខកខានដោយត្រូវអ្នកចាំទីសង្គ្រោះបានមួយគ្រាប់ផ្សេងទៀត ខណៈ ក្រុម ភ្ញៀវ Real Madrid បានផ្តួលម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល២ទល់និង១ ដើម្បីឈានទៅបង្កើនគម្លាត១២ ពិន្ទុដាច់នៅលើកំពូលតារាង La Liga ។

Celta Vigo vs Real Madrid: Benzema nets a brace in controversial Real Madrid win at Celta Vigo | Marca

Benzema បានក្លាយជាកីឡាករ Real Madrid និងនៅក្របខណ្ឌ La Liga ដំបូងគេដែលស៊ុតបាល់ប៉េណាល់ទីបានពីរលើក និងខកខាន​មួយគ្រាប់ទៀតក្នុងការប្រកួតនេះគិតចាប់តាំងពីឆ្នាំ១៩៥១មក។ ខណៈការប្រកួតលើកចុងក្រោយក្រុម បានឈ្នះការស៊ុតបាល់​ប៉េណាល់​ទី​ក្រៅ​ដីចំនួនបីលើកនៅក្របខណ្ឌ La Liga គឺនៅឆ្នាំ ១៩៩៦ ។ មកដល់ពេលនេះខ្សែប្រយុទ្ធអន្តរជាតិបារាំងរកបានគ្រាប់បាល់សរុប៣៤ គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ ដែលជា​យុទ្ធនាការល្អបំផុតក្នុងអាជីពរបស់គាត់។

Celta Vigo 1-2 Real Madrid Live: Benzema scores a brace

អតីតខ្សែប្រយុទ្ធ Lyon រូបនេះបច្ចុប្បន្នឈរនៅលេខរៀងទី ៣ រួមជាមួយនឹងវីរបុរស Alfredo di Stefano (២១៦គ្រាប់) ក្នុងការរកគ្រាប់បាល់ច្រើននៅ La Liga សម្រាប់ Real Madrid នៅតាមពីក្រោយតែ Cristiano Ronaldo (៣១១គ្រាប់) និង Raul Gonzalez (២២៨គ្រាប់) ប៉ុណ្ណោះ។ វាគឺជាការឆ្លើយតបដើម្បីស្តារភាពអាម៉ាស់ក្រោយបរាជ័យក្នុងជំនួបEl-Clasico ជាមួយBarcelona ក្នុងផ្ទះខ្លួនឯង មុនពេលសម្រាក ត្រៀម​ប្រកួតលក្ខណៈអន្តរជាតិ ខណៈBarcelona និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមលេខ២ Sevilla នៅរាត្រីថ្ងៃអាទិត្យនេ៕

ប្រភពព័ត៍មាន៖ BBC