បរទេស៖  Atletico Madrid នៅតែមានក្តីសង្ឃឹមបើទោះបីជារងបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Man. City សម្រាប់ការប្រកួតជើងទី១ Champion League វគ្គ៨ក្រុមដែល​បញ្ចប់​ក្នុង​លទ្ធផល ១ទល់និង0កាលពីថ្ងៃអង្គារ។

The tie is still alive and we can conquer at home"

ជាការលើកឡើងរបស់អ្នកចាំទីឆ្នើម Jan Oblak មុន ពេលដែលពួកគេត្រៀមបើកកីឡាដ្ឋាន Wanda Metropolitanoទទួលក្រុមលោកPep Guardiolaនៅជើងទី២នាថ្ងៃទី១៣មេសា ២០២២ ខាងមុខនេះ ។​ Oblakកីឡាករអន្តរជាតិ​សញ្ជាតិស្លូវើ​បានបញ្ចាក់ប្រាប់ថាៈ ​វា​ជារឿងដ៏​លំបាក។ ទោះបីជាយើងចាញ់តែជា​លទ្ធផល​ដ៏​ល្អហើយខ្ញុំនៅតែ មានសុទិដ្ឋិនិយមបើទោះបី​ជាMan. City ជា​ក្រុម​ដ៏​អស្ចារ្យ ប៉ុន្តែ​ពេល​លេង​នៅទឹកដីពួកគេ អ្វី​ៗ​ក៏​អាច​ធ្វើ​ទៅ​បាន។ Oblak បន្តថាៈ វាគឺជាកំហុសក្នុងប្រព័ន្ធការពារ ដែលអនុញ្ញាតឱ្យ De Bruyne មានឪកាសរកគ្រាប់បាល់បាន។

Jan Oblak of Atletico Madrid, Felipe Monteiro of Atletico Madrid,... News  Photo - Getty Images

យើងបានការពារបាន​យ៉ាង​​ល្អគ្រប់ ការប្រកួត ពួកយើងពិតជាល្អណាស់។ សម្រាប់ការប្រកួតនៅ​ផ្ទះ​យើង​ត្រូវ​តែ​ឈ្នះ ហើយ​ខ្ញុំ​ប្រាកដ​ថា​វា​អាច​ទៅ​រួចគោល​បំណង​គឺចង់​ឈ្នះ ការប្រកួត ប៉ុន្តែយើងមិនបានផ្តល់ឪកាសឱ្យ Man City ច្រើនទេ៕