កីឡាប្រដាល់ Gennady Golovkin គ្រោងឈានចូលវ័យ៤០ឆ្នាំ ទាំងភាពរីករាយ តាមរយៈការផ្តល់ «ការប្រដាល់ដ៏អស្ចារ្យ» ជាមួយនឹងកីឡាករ Ryota Murata នៅថ្ងៃសៅរ៍នេះ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់រួមក្នុងទម្ងន់៧៥គីឡូក្រាម ក្នុងប្រទេសជប៉ុន ពោលគឺរយៈពេលតែ១ថ្ងៃ បន្ទាប់ពីថ្ងៃខួបកំណើតរបស់គេ។

“GGG” Golovkin ដែលមានកំណត់ត្រាឈ្នះ៤១លើក ស្មើ១លើក និងចាញ់១លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៦លើក និងជាម្ចាស់ខ្សែក្រវាត់ IBF គឺជាកីឡាករដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើ Murata (ឈ្នះ១៦លើក និងចាញ់២លើក) ដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ WBA ក្នុងការប្រកួតប្រដាល់នៅសង្វៀន Saitama ក្នុងទីក្រុងតូក្យូ។ កីឡាករសញ្ជាតិកាហ្សាក់ស្ថានរូនេះ នឹងឈានចូលវ័យ៤០ឆ្នាំ នៅថ្ងៃសុក្រនេះ និងមិនធ្លាប់បានប្រកួតសោះ បើគិតចាប់តាំពីខែធ្នូ ឆ្នាំ២០២០ ដែលនៅពេលនោះរូបគេបានផ្តួលឲ្យកីឡាករប៉ូឡូញ Kamil Szeremeta ស្លប់ក្នុងទឹកដី៧។ Golovkin បានសន្យាថា «នឹងផ្តល់ភាពរំភើបដូចទៅនឹការរំពឹងទុករបស់អ្នកគាំទ្រ ពេលប្រកួតជាមួយនឹងកីឡាករម្ចាស់ផ្ទះ Murata ខណៈដែលការឈានទៅជួបជាមួយនឹងកីឡាករ Saul ‘Canelo’ Alvarez ជាលើកទី៣ ក៏អាចនឹងកើតឡើងនៅចុងឆ្នាំនេះផងដែរ ប្រសិនបើរូបគេឈ្នះ។ Golovkin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌ មានមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំមិនធ្លាប់ឈានចូលវ័យ៤០ឆ្នាំពីមុនមកឡើយ ហេតុនេះ នេះនឹងក្លាយជាអារម្មណ៍ថ្មីសម្រាប់ខ្ញុំ»៕

ប្រភពព័ត៌មាន៖ Channel News Asia