Chelsea មានបំណងចង់ជៀស​វាង​ការ​បញ្ចប់​ការ​ប្រកួត​រយៈពេល២០ ឆ្នាំ​របស់ខ្លួននៅពេលដែល ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ ក្រុម ម្ចាស់ផ្ទះSouthampton នៅរាត្រីថ្ងៃសៅរ៏​នេះ។ទោះបីជាកំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី២ ក្នុងតារាង Premier League ប៉ុន្តែក្រុមតោខៀវChelsea បានរងការខកចិត្តដោយចង់ស្តារភាពអាម៉ាស់ឡើងវិញពោលគឺប្រាំពីរថ្ងៃក្រោយចាញ់ក្នុងផ្ទះខ្លួនឯង ៤ទល់នឹង​១​ជា​មួយ​ក្រុមភ្ញៀវ Brentford ។បួនថ្ងៃក្រោយមកក្រុមលោក Thomas Tuchel បានបន្តបរាជ័យក្នុងលទ្ធផល ៣ទល់និង១ ក្រោមថ្វីជើង​ក្រុម​ភ្ញៀវReal Madrid ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្នុងទឹកដីStamford Bridge បន្តទៀត។

មានន័យថាជាការបរាជ័យពីរដងនិងជាលើកទីមួយគិតចាប់តាំងពីខែកញ្ញា២០២១ខណៈ Chelsea បានរងបរាជ័យពីរលើកជាប់ៗគ្នា ដូច្នេះប្រសិនបរាជ័យនៅទឹកដី St Mary’s មានន័យថាជាការបរាជ័យលើកទីបីសម្រាប់ Chelsea និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២ ខណៈក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ធ្លាប់ដឹកនាំដោយគ្រូបង្វឹកអ៊ីតាលីលោក Claudio Ranieri ។ពេលនោះគឺ​Chelsea បានចាញ់ West Ham និង Liverpool នៅក្របខណ្ឌ Premier League និងបន្តចាញ់ Viking FK នៅUefa Cup ក្នុងលទ្ធផល ៤ទល់និង២បន្តទៀត ។