បរទេស៖ ខ្សែប្រយុទ្ធ Bukayo Saka របស់ក្លឹបកាំភ្លើងធំ Arsenal បានលើកឡើងថាៈ ខ្សែបម្រើ Sergio Busquets របស់ក្លឹប Barcelona គឺជាកីឡាករដែលពិបាកប្រឈមបំផុតក្នុងអាជីពបាល់ទាត់ដែលរូបគេធ្លាប់ជួបកន្លងមក ។កីឡាករវ័យ ២០ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះនៅតែបន្តរង់ចាំចង់បង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌ Champions League ជាមួយ Arsenal ខណៈដែលរូបគេបានបង្ហាញទម្រង់លេងល្អសម្រាប់ក្រុមនៅក្របខណ្ឌ Premier League និងអង់គ្លេស។
បើទោះបីជាកំពុងលេងនៅលីកកំពូលផ្សេងគ្នាប៉ុន្តែរំលឹកដល់ជំនួបរវាង Arsenal និង Barcelona បានប្រកួតក្នុងលក្ខណៈមិត្តភាពមុនបើករដូវកាលក្នុងខែកក្កដា ឆ្នាំ ២០១៩ ខណៈកីឡាករ Saka បានបង្ហាញពីសមត្ថភាពដ៏គួរអោយភ្ញាក់ផ្អើលពីសមត្ថភាពរបស់ខ្សែបម្រើ អេស្ប៉ាញ ពេលដែលពួកគេចាញ់ក្នុងលទ្ធផល ២ទល់និង១សម្រាប់ការប្រកួតពានរង្វាន់ Joan Gamper Trophy ។
Saka ស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងAssist ៥លើកក្នុងការបង្ហាញខ្លួនសរុប៣០ប្រកួត សម្រាប់ក្រុមកាំភ្លើងធំក្នុងរដូវកាលនេះ ប៉ុន្តែបរាជ័យចាញ់ Crystal Palace និង Brighton នៅ២ប្រកួតចុងក្រោយបានធ្វើអោយពួកគេរំកិលធ្លាក់ទៅចំណាត់ថ្នាក់លេខ៥នៅលើតារាងPremier League។ Arsenal បច្ចុប្បន្នបានត្រៀមផ្តល់កុងត្រាថ្មីដល់កីឡាករអន្តរជាតិអង់គ្លេសរូបនេះជាអាទិភាពខណៈកិច្ចសន្យាបច្ចុប្បន្នរបស់Sakaនៅទឹកដី Emirates និងផុតកំណត់នៅឆ្នាំ ២០២៤ ។
ប្រភពព័ត៍មាន៖ Sportsmole