បរទេស៖ Man. Utd នឹងត្រូវចំណាយប្រាក់៥២ លានផោនប្រសិនជាពួកចង់ចុះហត្ថលេខានាំយកខ្សែបម្រើ Christopher Nkunkun ពីក្លឹប​RB Leipzig នៅរដូវក្តៅនេះ។

PSG joins the bid for Christopher Nkunku

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបន្តដើរតួនាទិដ៏សំខាន់ដោយជួយអោយក្រុម​ឈរ​នៅក្នុង​ចំណាត់ថ្នាក់ទីបី នៅក្របខណ្ឌ Bundesliga និងស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ ព្រមទាំង assist ១៩ ដងក្នុងការបង្ហាញខ្លួន ៤៤លើកនៅនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។ ទម្រង់លេងរបស់កីឡាករអន្តរជាតិបារាំង រូបនេះត្រូវបានក្លឹប Paris Saint-Germain, Man United, Real Madrid និង Liverpool ចាប់អារម្មណ៏។

Manchester United told Christopher Nkunku asking price and more transfer  rumours - Manchester Evening News

ប៉ុន្តែយោងការចុះផ្សាយរបស់គេហទំព័រ Bild បានអះអាងថាRB Leipzig មិនមានចេតនាចែកផ្លូវជាមួយ Nkunku នៅមុនរដូវកាលថ្មីនោះទេ ប៉ុន្តែតម្លៃខ្លួន៥២លានផោននិងអាចបញ្ចុះបញ្ចូលក្លឹបអោយពិចារណាឡើងវិញ។ ទោះយ៉ាងណា​ប្រភព​បន្ថែមថាកង្វះបទពិសោធន៍លើឆាក អន្តរជាតិ អាចបង្កការលំបាកសម្រាប់ក្លឹបជើងឯកអង់គ្លេស២០សម័យ។ ដូច្នេះ ក្លឹបPSGនិងអាចឆក់ឪកាសសម្រាប់ការផ្ទេរមួយនេះ។បច្ចុប្បន្នNkunkuអតីតកីឡាករយុវជនថ្នាលPSG មានកុងត្រាជាមួយ​RB Leipzig រហូតដល់រដូវក្តៅឆ្នាំ ២០២៤៕

 

ប្រភពព័ត៍មាន៖ Sportsmole