បរទេស៖ លោក Steve McClaren គ្រោងនឹងត្រលប់ទៅកាន់អតីតក្លឹប Man. United វិញក្នុងនាមជាជំនួយការគ្រូបង្វឹកថ្មី Erik ten Hag ខណៈក្រុមបិសាចក្រហមបានបញ្ជាក់ពីការតែងតាំង បុរសសញ្ជាតិហូឡង់Ten Hag កាលពីថ្ងៃព្រហស្បតិ៍ ជាមួយការ​ចុះកុងត្រានៅទឹកដី Old Trafford រហូតដល់ខែមិថុនា ឆ្នាំ ២០១៥ ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

Manchester United fans divided after Steve McClaren linked with return -  Manchester Evening News

យោងគេហទំព័រ The Telegraph លោក Mitchell Van der Gaag ដែលជាជំនួយការបច្ចុប្បន្នរបស់ Ten Hag នៅ Ajax គ្រោងនឹងផ្លាស់ទៅកាន់ Manchester នៅរដូវក្តៅនេះ ដើម្បីបន្តរួមការងារជាមួយបុរសវ័យ ៥២ ឆ្នាំរូបនេះ។ប្រភពបន្ត​ថា​លោកMcClarenអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក៏កំពុងរៀបចំដើម្បីត្រលប់ទៅធ្វើការជាមួយក្រុម​ជើងឯកអង់គ្លេស 20 សម័យផងដែរ ដោយរូបលោកចង់បន្តចាប់ដៃគូជាមួយលោក Ten Hag ម្តងទៀត។

Steve McClaren says Man Utd Treble success was like comic-book story |  Manchester United

គួរបញ្ជាក់ថាអ្នក​ទាំង​ពីរ​ធ្លាប់ធ្វើការរួមគ្នានៅ FC Twente ក្នុង​ឆ្នាំ ២០០៨ ខណៈលោក McClaren ធ្លាប់ជា​ជំនួយ​ការ​លោក Sir Alex Ferguson ចន្លោះ​ឆ្នាំ ១៩៩៩ និង២០០១ មុន​ពេល​ចាកចេញ​ទៅ​ដឹក​នាំ​ក្រុម Middlesbrough។បុរសវ័យ ៦០ ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសចន្លោះឆ្នាំ ២០០៦ និង ២០០៧ និងធ្លាប់ដឹកនាំក្លឹប អាជីព Derby County, Newcastle United និង Queens Park Rangers ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole