បរទេស៖ Giorgio Chiellini បានបញ្ជាក់ថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីការប្រកួត ‘Finalissima’ គឺជាការជួបគ្នារវាងជើងឯកទ្វីបអឺរ៉ុប(អ៊ីតាលី) និង អាមេរិកឡាទីន(អាហ្សង់ទីន) នៅថ្ងៃទី ១ ខែមិថុនា។
ខ្សែការពារកណ្តាលដ៏ល្បីល្បាញដែលនឹងឈានចូលវ័យ៣៨ ឆ្នាំក្នុងខែសីហា ក៏មិនបានបង្ហាញខ្លួនចូលរួមប្រកួតនៅព្រឹត្តការណ៏ World Cup ឆ្នាំ ២០២២២ នៅប្រទេសកាតាទេ បន្ទាប់ពីក្រុមអសូរី បរាជ័យក្នុងវគ្គជម្រុះបន្ទាប់ពីការធ្លាក់ចេញ ការប្រកួតជម្រុះតាមតំបន់ជាមួយក្រុមNorth Macedonia កាលពីខែមុន។ថ្លែងទៅកាន់ DAZN តាមរយៈ Football Italia ប្រធានក្រុមJuventus បានបញ្ជាក់ប្រាប់ថា គាត់និងចូលនិវត្តន៏ក្រោយការប្រកួតនៅកីឡដ្ឋាន Wembley ដែលជាកន្លែងដូចគ្នាដែលគាត់បានដឹកនាំក្រុមលោកRoberto Manciniឈ្នះពាន Euro ២០២០ ។
Chiellini បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតឈ្នះ ក្នុងលទ្ធផល២ទល់និង១នៅSerie A របស់ Juventus នៅទឹកដី Sassuolo កាលពីថ្ងៃចន្ទថាៈខ្ញុំចង់និយាយលាទៅកាន់ក្រុម ជាមួយនឹងការចងចាំដ៏ល្អ។ នោះនឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយអ៊ីតាលី។ខ្សែការពារជើងចាស់រូបនេះបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គាត់នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០០៤ ក្នុងការប្រកួតមិត្តភាព ដោយផ្តួល ហ្វាំងឡង់ ១ទល់និង០ហើយចាប់តាំងពីពេលនោះមករូបគេបានចូលលេង ១១៦ ប្រកួតសម្រាប់ អ៊ីតាលី និងនាំអោយរូបគេក្លាយជាកីឡាករទី៤ដែលបង្ហាញខ្លួនច្រើនបំផុតសម្រាប់អ៊ីតាលីដោយស្មើកំនត់ត្រារបស់មិត្តរួមក្រុមគឺអតីតខ្សែការពារ Danielle De Rossi៕