បរទេស៖ ខ្សែបម្រើ Dani Parejo ដែលជាប្រធានក្រុមនៃក្រុម Villarreal បាននិយាយកាលពីថ្ងៃអង្គារថ ក្រុមរបស់គេ មានការជឿជាក់ថា ពួកគេអាចបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយផ្សេងទៀត និងផ្តួលក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រោយពីបានទម្លាក់ក្រុម Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រុម Villarreal កំពុងតែសម្លឹងរកការបង្កើតការភ្ញាក់ផ្អើលមួយផ្សេងទៀត តាមរយៈការផ្តួលក្រុម Liverpool ដែលជាក្រុមម្ចាស់ជើងឯក៦សម័យកាល និងជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាននៅរដូវកាលនេះ។ ក្នុងសន្និសីទសារព័ត៌មាន នៅមុនពេលការប្រកួតជើងទី១ នាកីឡដ្ឋាន Anfield នៅរាត្រីនេះ Parejo បានឲ្យដឹងថា៖ «យើងមានពោរពេញដោយការជឿជាក់។ យើងផ្អែកទៅលើមូលដ្ឋានក្រុមជាច្រើនដែលយើងបានផ្តួល មិនត្រឹមតែនៅឆ្នាំនេះ ប៉ុន្តែ ក៏កាលពីឆ្នាំមុនក្នុងក្របខ័ណ្ឌ Europa League ហើយពេលនេះ ដំណើរដែលយើងមានក្នុងក្របខ័ណ្ឌ Champions League នេះ»។
ស្របពេលជាមួយគ្នានេះ លោក Jurgen Klopp ក៏បានច្រានចោលផងដែរ ចំពោះការលើកឡើងថា ក្រុម Liverpool បានជួបគូប្រកួតដែលងាយស្រួល ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ពួកគេបានបង្កើតការភ្ញាក់ផ្អើលក្នុងយុទ្ធនាការនេះ ពីព្រោះតែរបៀបដែលពួកគេបានបង្កើត ពិតជាល្អ»។ ក្រុមហ្សក្រហមមួយនេះ ត្រូវការឈ្នះត្រឹមតែ៩ប្រកួតទៀតប៉ុណ្ណោះ ដើម្បីក្លាយជាក្រុមដំបូងគេដែលបានឈ្នះពានក្របខ័ណ្ឌ Champions League, Premier League, FA Cup និងពាន League Cup៕
ប្រភពព័ត៌មាន៖ AFP