បរទេស៖ វីរបុរសក្រុមបិសាចក្រហម Man. United លោក Roy Keane បានរិះគន់កីឡាករ Marcus Rashford កំលុងពេលប្រកួតស្មើជាមួយ Chelsea ក្នុងលទ្ធផល១ទល់និង១កាលពីថ្ងៃព្រហស្បត្ត៏និងរយៈពេលប្រកួតកន្លងទៅនៅរដូវកាលនេះ។

I don't like players who smile too much' - Manchester United legend Roy  Keane frustrated with Marcus Rashford and 'immature' performances

ថ្លែងប្រាប់គេហទំព័រ  Sky Sports អតីតកីឡាករជម្រើសជាតិអៀឡង់បានលើកឡើងថារូបលោក មិនចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធ ស្លាប​បិសាចក្រហមMan.Utdនៅ រដូវកាលនេះទេ។ Kane បន្ថែមថាៈចង់ឃើញពីភាពក្លាហាននិងទម្រង់លេងអោយបានល្អជាប់លាប់ ព្រោះ​ខ្ញុំមិនបានឃើញគាត់ខិតខំប្រឹងប្រែងគ្រប់គ្រាន់ទេ។ ឥឡូវនេះគាត់​មាន​អាយុ ២៤ ឆ្នាំហើយ គាត់ត្រូវតែបង្ហាញភាពចាស់ទុំជាងមុន និង​មានភាពស៊ីសង្វាក់គ្នា ​។ ខ្ញុំពិតជាខកចិត្តនឹងគាត់ណាស់។រាល់ពេលដែលខ្ញុំឃើញ Marcus (Rashford) កម្តៅសាច់ដុំគាត់ញញឹម។ ខ្ញុំមិន​ចូលចិត្ត​កីឡាករណាដែលញញឹមច្រើនពេកទេ ញញឹមនៅពេលអ្នកធ្វើអ្វីមួយមិនទទួលបានលទ្ធផលនៅឡើយ និយាយរួមទៅ ម្រង់លេង​របស់​គាត់គឺដូចជា​ក្មេង​មិន​ទាន់​​ចេះលេងបាល់សម្រាប់ការប្រកួត២លើកចុងក្រោយ។

Manchester United Legend Tears Into Current Star for Smiling Ahead of  Chelsea Game ▷ SportsBrief.com

Rashford ដែលចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងពេលស្មើ Chelsea កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែត្រូវបានប្តូរចេញនៅនាទីទី ៧៩ ក្រោយលេងមិនបានល្អ ខណៈ កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបានតែបួនគ្រាប់ប៉ុណ្ណោះពីការបង្ហាញខ្លួនក្នុងលីកចំនួន ២៥លើ​ក​ នៅ រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportskeeda