បរទេស៖ ក្លឹបជើងឯកអាឡឺំម៉ង់ Bayern Munich កំពុងសម្លឹងមើលពីលទ្ធភាពក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Luka Jovic មកជំនួសតំណែង Robert Lewandowski ក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាលនេះយោងគេហទំព័រ Spot បានចុះផ្សាយ។
Jovic ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតបានបង្ហាញអារម្មណ៏ធុញទ្រាន់នឹងអាជីពជាមួយក្លឹបអធិរាជស Real Madrid ក្រោយពីមិនអាច ទទួលបានកន្លែងក្នុងជម្រើស ១១នាក់ដំបូងពិតប្រាកដក្រោយចូលរួមជាមួយពួកគេនៅឆ្នាំ២០១៩ជំនាន់លោក Zinedine Zidane នៅដឹកនាំ។
ស្របពេលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡញ Robert Lewandowski មានទំនាក់ទំនងក្នុងការចាកចេញទៅកាន់ទឹកដីCamp Nou នោះ Jovicខ្លួនឯងកំពុងបើកចំហរឪកាសត្រលប់ទៅលេងនៅលីកកំពូល អាឡឺម៉ង់ Bundesliga សាជាថ្មីក្រោយចំណាយពេលលេងខ្ចីជើងជាមួយអតីតក្លឹប Frankfurtនាឆ្នាំ២០២១ កន្លងមក៕
ប្រភពព័ត៍មាន៖ Goal