បរទេស៖ លោក Erik ten Hag គ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីក្លឹប Man. United មានបំណងចង់នាំយកខ្សែបម្រើ James Ward-Prowse មកកាន់ទឹកដី Old Trafford ក្នុង​អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅនេះ។

Phenomenal' James Ward-Prowse is a Manchester United transfer target, has  David Beckham free-kick record in his sights, and wants World Cup 2022 role  -

ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យមានបំណងចង់បានខ្សែបម្រើថ្មីពីររូបដើម្បីមកជំនួស​តំណែង Paul Pogba និង Nemanja Maticដែលត្រៀមចាកចេញទៅរកទ្រនំថ្មីនោះ។ យោងគេហទំព័រ The Sun បានចុះផ្សាយថាប្រធានក្រុម Southampton ដែលមានជំនាញស៊ុតបាល់ហ្រ្វីឃីក លោក Ward-Prowse គឺជាគោលដៅផ្ទេររ​បស់​អ្នកចាត់ការសញ្ជាតិហូឡង់ដែល​មានតម្លៃ៧៥ លានផោន។ កីឡាករវ័យ 27 ឆ្នាំរូបនេះបានរីករាយនឹងយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្រុម Southampton ដោយស៊ុត​បញ្ចូល​ទីបាន 10 ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 8 ដងក្នុងការបង្ហាញខ្លួនចំនួន 39 ដងនៅក្នុងការប្រកួតទាំងអស់។

Manchester City Battling Manchester United for Premier League Star - Pep  Guardiola 'Huge Admirer' of Southampton Midfielder James Ward-Prowse -  Sports Illustrated Manchester City News, Analysis and More

រីកចម្រើនធំធាត់ក្នុងនាមយុវជនថ្នាលតាំងពីអាយុ ៨ ឆ្នាំ មុនពេលបង្ហាញខ្លួនក្នុងក្រុមដំបូងរបស់គាត់ក្នុងឆ្នាំ ២០១១​Ward-Prowse ទើបតែបានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងរយៈពេលវែងនៅទឹកដី St Mary’s កាលពីខែសីហាឆ្នាំមុន ដោយមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ដូច្នេះ​Southampton និងមិនលក់កីឡាករឆ្នើមរូបនេះក្នុងតម្លៃ​ទាបនោះទេ។ ចាប់តាំងពីពេលនោះមក Ward-Prowse បានចូលលេងអោយឈុតធំ៣៦១លើក នៅគ្រប់ការប្រកួតទាំងអស់ ដោយរកបាន៤៣ គ្រាប់ និង Assist ៤៨លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole