បរតេស៖ ការដេញថ្លៃរបស់ប្រទេសរុស្ស៊ីសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត Euro ២០២៨ និង Euro ២០៣២ ត្រូវបានរារាំងដោយ UEFA នៅក្នុងការ​ដាក់ទណ្ឌកម្ម​ចុងក្រោយបំផុតប្រឆាំងនឹងប្រទេសមហាអំណាចកម្មុយនីសដ៏ធំបំផុតលើពិភពលោកមួយនេះ។ ​

UEFA suspended Russian clubs and national teams from participation in  international tournaments, details, main thing - Lost Sports

ការដាក់ទណ្ឌកម្មចុងក្រោយនេះ បាន​កើត​ឡើងចំពេល ដែលរុស្ស៊ីនៅតែបន្តការលុកលុយប្រទេសអ៊ុយក្រែន ស្របពេលស្ថាប័នពិភពលោកជាច្រើនបាន​ចាត់វិធាន​ការ​ប្រឆាំង​នឹងប្រទេស​នេះ​សម្រា​ប់​ការធ្វើសង្រ្គាម ប្រឆាំងមនុស្សជាតិ។បន្ទាប់ពីការព្យួរដោយ FIFA និង UEFA “រហូតដល់មានការជូនដំណឹងបន្ថែមគិតចាប់ពី ខែកុម្ភៈក្លឹបនិងក្រុមជម្រើសជាតិ​រុស្ស៊ីឥឡូវនេះ​ប្រឈមនឹង​ការរឹតបន្តឹងបន្ថែមទៀតលើការប្រកួតដែលពួកគេអាចប្រកួតប្រជែងផងដែរ។

UEFA extends tournament ban on Russian national teams & clubs as sanctions  mount

ការហាមប្រាមចុងក្រោយនេះមានន័យថាក្លឹបរុស្ស៊ីនឹងមិនអាចប្រកួតប្រជែងក្នុងយុទ្ធនាការ Champions League, Europa League ឬ Conference League សម្រាប់បុរស ឬស្ត្រីសម្រាប់រដូវកាល ២០២២-២០២៣បាន​នោះទេ​។លើសពីនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួត Euro ២០២២នៅរដូវក្តៅនេះ ហើយក៏ត្រូវបាន​ហាមឃាត់មិន​ឱ្យ​ចូល​រួមប្រកួតវគ្គជម្រុះសម្រាប់ World Cup ២០២៣ ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole