បរទេស៖ មេដាយ​មាស​ដំបូង​គេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​​ទី​៣១ ក្នុង​ប្រទេស​វៀត​ណាម បាន​ធ្លាក់​ទៅ​លើ​កីឡា​ការិនី​ម៉ា​ឡេ​ស៊ី Nur Dhabitah Sabri កាលពីថ្ងៃទី​៨ ខែ​ឧសភា​។

កីឡាការិនី​រូបនេះ ទទួល​បាន​ពិន្ទុ​សរុប​​២៩០,៤៥​ពិន្ទុ ក្នុង​ការ​ប្រកួត​លើ​វិញ្ញា​លោត​​សម្តែង​លើ​ផ្ទៃ​ទឹក​ ​កម្ពស់​១​ម៉ែត្រ ឯក្ត​ជន​នារី ដើម្បី​ឈ្នះ​មេដាយ​មាស ដែល​ជា​មេដាយ​មាស​​លើក​ទី​៥ សម្រាប់​អត្ត​ពលិក​រូបនេះ បើ​គិត​ចាប់​តាំងពី​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​គេ​នាង​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេម ឆ្នាំ​២០១៣​។ ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡា​ការិនី​ដ៏ឆ្នើម​បំផុត​ក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍ Nur Dhabitah ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​កាន់​ទង់​ជាតិ​ម៉ា​ឡេ​ស៊ី នៅ​ឆ្នាំ​នេះ​។

កីឡាការិនី​រូបនេះ ដែល​បានកើតក្នុង​ឆ្នាំ​១៩៩៩ បាន​ឈ្នះ​មេដាយ​ជាច្រើន​។ ក្រៅពី​ការ​ឈ្នះមេដាយមាស​​ចំនួន​៥​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម នាងបាន​ឈ្នះ​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​២ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នាំ​២០១៨ និង​មេដាយ​សំរឹទ្ធ៣ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា Commonwealth Games។ នាង​ក៏ធ្លាប់​បានឈ្នះកៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​២លើក ពោល​គឺ​ក្នុង​ទីក្រុង​ Rio ឆ្នាំ​២០១៦ និង​ទីក្រុង​តូក្យូ ឆ្នាំ​២០២០ ប្រទេស​ជប៉ុន​៕

 

ប្រភព​ព័ត៌​មាន៖ SEA Games 2021