បរទេស៖ ខ្សែប្រយុទ្ធ Sebastian Haller របស់ Ajax បានច្រានចោលការរំពឹងទុកថាគាត់អាចផ្លាស់ទៅ Man United ក្នុងទីផ្សារ​ដោះដូរកីឡាកររនៅដូវក្តៅ។

BVB Buzz on Twitter: "Borussia Dortmund are eyeing Sebastien Haller as a  potential replacement for Erling Haaland. [WAZ] #BVB  https://t.co/vr5Ud2w6m8" / Twitter

អតីតកីឡាករ West Ham រូបនេះបានបង្ហាញ​ទម្រង់​លេងយ៉ាងល្អចាប់ក្រោយផ្លាស់ទៅកាន់កីឡដ្ឋាន Johan Cruyff Arena ក្នុងតម្លៃ២០ លានផោនក្នុងខែមករា ឆ្នាំ ២០២១ ដោយ​ ស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤០លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ។​ តួលេខដ៏គួរឱ្យចាប់អារម្មណ៍បានធ្វើអោយមានការលើកឡើងថាលោក Erik ten Hag និងអាចនាំយកកីឡាករវ័យ ២៧ ឆ្នាំរូបនេះ​ផ្លាស់មករួមការងារជាមួយគ្នានៅទឹកដី Old Trafford នារដូវក្តៅនេះ។

FINALLY ✓ Sebastien Haller has made a decision? ♧ man united news - YouTube

ទោះជាយ៉ាងណាកីឡាករអន្តរជាតិបារាំងបាន​បដិសេធ​ពាក្យ​ចចា​ម​អារ៉ាមទាំងនេះ ខណៈកីឡាករ​សញ្ជាតិដើម​កូតឌីវ័រ​រូប​នេះ​បាន​ប្រាប់​គេហទំព័រ NOS របស់​ហូឡង់​ថា៖ «ពិត​ណាស់​មាន​ការ​ចាប់​អារម្មណ៍​​ពី​ក្លឹប។ ប៉ុន្តែ​ការផ្ទេរនិងការ​ផ្តល់​ជូនសំណើរគឺជារឿងមួយផ្សេង​ទៀត។ ខ្ញុំនឹងមិនទៅតាមគាត់ [Ten Hag] ទេ។ ខ្ញុំមាន​អារម្មណ៍​ល្អនៅ​ទីនេះ​ជាមួយក្លឹប»។

De Jong and Haller among nine potential Man Utd targets who Erik ten Hag  has worked with before | PlanetSport

រំលឹកថាបន្ទាប់ពីផ្លាស់ទៅកីឡដ្ឋាន London Stadium ជាមួយ West Ham ក្នុងតម្លៃ៣៦លានផោនក្នុងឆ្នាំ ២០១៩ Haller បានព្យាយាមសម្របខ្លួនទៅនឹងក្របខណ្ឌ Premier League ដោយរកបានតែ១៤គ្រាប់ ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៥៤លើក​សម្រាប់​ក្រុមញញួរធំ៕

 

ប្រភពព័ត៍មាន៖ Sportsmole