បរទេស៖ Manchester City ក្រុមនាំមុខកំពូលតារាង Premier League បានរងផលលំបាកបន្ថែមទៀតក្រោយពីកីឡាករ២រូបទៀតបានរងរបួស​ដែលក្នុងនោះគឺខ្សែការពារកណ្តាល Aymeric Laporte និងខ្សែបម្រើ-ការពារដែលជាប្រធានក្រុម Fernandinho ត្រូវបានប្តូរចេញក្នុង​ពេលទទួលជ័យជម្នះ ៥ទល់និង១ លើ ក្រុម Wolverhampton កាលពីយប់ថ្ងៃពុធ។

Aymeric Laporte and Fernandinho doubtful for Sunday's Premier League game  at West Ham | Daily Mail Online

ការប្រកួតនៅទឹកដី Molineuxខ្សែការពារអន្តរជាតិបារាំងប៉ុន្តែចូលសញ្ជាតិអេស្បាញ Laporte ត្រូវបានដកចេញភ្លាមៗបន្ទាប់ពី​លេងបាន​៦០នាទី ជាមួយកាពីតែនក្រុមដែលធ្លាប់លេងជាអតីតខ្សែការពារ កណ្តាល Fernandinho ត្រូវបានប្តូរចេញដូចគ្នា នៅនាទី ៧៧ ។ ការពិត​Man City ត្រូវអវត្តមានខ្សែការពារឆ្នើមបីរូបរួចហើយគឺ Ruben Dias, Kyle Walker និង John Stones ពេញមួយរដូវកាល ដោយ​សារបញ្ហារបួស ហើយឥឡូវនេះកីឡាករក្រុមទី ២ ពីររូបទៀតប្រឈមមុខនឹងការខកខានការប្រកួតលីក​កំពូល​ពីរ​លើកចុងក្រោយ​នៃការ​ប្រជែងពានរដូវកាលនេះជាមួយ​ក្រុមគូប្រជែង​Liverpool​ដោយបន្តនាំមុខក្រុមលោកJurgen Klopp ចំនួន ៣ពិន្ទុ គិតត្រឹមសប្តាហ៏ទី៣៦។

Manchester City facing centre-back crisis ahead of West Ham trip as Laporte  and Fernandinho join injured list

Nathan Ake ដែលបានចូល ជំនួស Laporte បច្ចុប្បន្នបានដើរតួនាទីជាខ្សែការពារកណ្តាលតែម្នាក់របស់Man. City សម្រាប់ ការប្រកួត​ក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះជាមួយក្រុមញញួរ West Ham United៕

 

ប្រភពព័ត៍មាន៖ Sportsmole