បរទេស៖ ខ្សែការពារ Andreas Christensen ត្រូវបានរងការចោទប្រកាន់ថាបានធ្វើឱ្យមិត្តរួមក្រុមមានការស្រឡាំងកាំងបន្ទាប់​ពីបដិសេធ​មិនចូល​លេង​​ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុមហង្សក្រហម Liverpool ។

Report: Andreas Christensen withdrew from Chelsea's FA Cup final squad  despite not being injured - Sports Illustrated Chelsea FC News, Analysis  and More

ក្រុមអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ លោក Thomas Tuchel មិនមានវត្តមានកីឡាករ Ben Chilwell និង Callum Hudson-Odoi សម្រាប់ការប្រកួតនៅកីឡដ្ឋាន Wembley ខណៈMateo Kovacic និង N’Golo Kante បានជាសះស្បើយពីរបួស រី៝ឯ Kai Havertz និង Timo Werner ត្រូវបានដាក់បញ្ចូលឈ្មោះអោយ​ចូល​លេង។ Trevoh Chalobah, Thiago Silva និង Antonio Rudiger ត្រូវបានដាក់អោយលេងជាខ្សែការពារខាងក្រោមខណៈប្រធានក្រុម Cesar Azpilicueta ជាកីឡាករបម្រុង។

Report: Bayern Munich ready to offer Chelsea's Andreas Christensen €11  million per season - Bavarian Football Works

ទោះជាយ៉ាងណាក៏ដោយ Christensen ដែលទើបតែបានជាសះស្បើយពីជំងឺ ត្រវបានគេហទំព័រ ​​The Mirror  ចុះផ្សាយថាកីឡា​ករអន្តរជាតិដាណឺម៉ាក បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cupខណៈដែលរូបគេ អាចនិងមិន​បាន​លេង​ការ​ប្រកួត​ចុងក្រោយរបស់គាត់សម្រាប់ក្រុមតោខៀវនោះទេ។គួរបញ្ជាក់ថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចលេងបាន៩០ នាទីក្នុង​ការ​ប្រកួត Premier League កាលពីថ្ងៃពុធពេលផ្តួល Leeds United ប៉ុន្តែត្រូវបានមិត្តរួមក្រុមប្រាប់ថារូបគេបានត្អូញត្អែរ​ពីជំងឺមុន​ពេល​ការប្រកួត៕

 

ប្រភពព័ត៍មាន៖ Sportsmole