បរទេស៖ Manchester City បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនបន្តកុងត្រាថ្មីដល់ខ្សែបម្រើសំខាន់ម្នាក់របស់ពួកគេរូបគឺកីឡាករ IIkay Gundogan ទៀតឡើយ បើទោះបីជានៅមានកុងត្រាមួយឆ្នាំទៀតក៏ដោយ យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail។

Ilkay Gundogan granted permission to seek move away from Manchester City

មានន័យថាខ្សែបម្រើកណ្តាលរូបនេះ ត្រូវបានផ្តល់ការអនុញ្ញាតិអោយស្វែងរកក្លឹបថ្មីដោយក្រុមប្រឹក្សា​ភិបាលរបស់ក្លឹបបើទោះបីជាមូលហេតុគឺ​កីឡាករ​អន្តរ​ជាតិ​អាឡឺម៉ង់ រូបនេះមិនមែនស្ថិតក្នុងការមិនពេញចិត្តដាក់អោយលេងពីសំណាក់គ្រូបង្វឹកលោក Pep Guardiola នោះទេ។ អតីតកីឡាករ Dortmund រូប​នេះនៅតែជាសមាជិកដ៏សំខាន់ក្រោយលេងបាន ៣៧ ប្រកួតនៅ Premier League ក្នុងនោះ២០ដងចូលលេងជម្រើសដំបូង នៅរដូវកាល នេះ។ Gundoganក៏ជាជនជាតិអាឡឺម៉ង់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ហើយក៏ជាកីឡាករដែលឈ្នះពាន Premier League ចំនួន ៤ដង ច្រើនជាងគេផងដែរ។

Ilkay Gundogan 'set to leave Man City this summer' with just a year left on  his Etihad deal

Gundogan គឺជាការចុះហត្ថលេខាលើកដំបូងនៃសម័យដែលអ្នកចាត់ការសញ្ជាតិអេស្បាញលោក  Guardiola ចូលមកដឹកនាំEtihad ក្នុងឆ្នាំ ២០១៦ ដោយបានបង្ហាញទម្រង់លេង ក្នុងនាមខ្សែបម្រើដែលមានវណ្ណៈ ចក្ខុវិស័យដោយធ្វើបានល្អនៅក្នុងប្រអប់ និងជានិច្ចជាកាលជាអ្នកបញ្ជូនបាល់ដ៏អស្ចារ្យ៕

 

ប្រភពព័ត៍មាន៖ Besoccer