បរទេស៖ ជាមួយនឹងការត្រៀមចាកចេញរបស់ខ្សែប្រយុទ្ធឆើ្នម Robert Lewandowski ក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich កំពុងតែស្វងរកបេក្ខភាព​កីឡាករដែលប្រកបដោយគុណភាពនិងសមត្ថភាពដើម្បីជំនួស​សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ យោងការចុះផ្សាយរបស់គេះទំព័រ The Bild។

West Ham keen on Austrian striker Sasa Kalajdzic | Sportslens.com

Sébastien Haller: 'I don't blame Moyes. I wasn't the striker he needed' |  Ajax | The Guardian

ក្រៅ​ពី Kalajdzic នៅមាន Sebastien Haller របស់ Ajax និង Sadio Mane របស់ Liverpool ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីចង់បានផងដែរ ។ សម្រាប់ Sasa Kalajdzic ខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart សញ្ជាតិអូទ្រីសវ័យ ២៤ ឆ្នាំ ដែលនិងត្រៀមជួបប្រកួតជាមួយ Bayern Munich ​ក្នុង​សប្តាហ៍នេះ គឺជាជម្រើសមួយដែលក្លឹប Bavarians កំពុង​តែតាម​​ដាន​យ៉ាងយកចិត្តទុកដាក់។ Bayern  Munich បានធ្វើ​ការ​ទំនាក់​ទំនងជាមួយភ្នាក់ងាររបស់ Kalajdzic រួចហើយ ដើម្បីពិភាក្សាអំពីការផ្ទេរដែលអាចកើតមាន និង​ឈាន​ដល់​កិច្ចព្រមព្រៀងដោះដូរក្នុងតម្លៃ​ប្រមាណ​២០​លាន​យូរ៉ូ ខណៈដែលរូបគេនៅតែ​មានកុង​ត្រាមួយឆ្នាំទៀតជាមួយStuttgart។

Bayern Munich confirm Lewandowski wants to leave

ប្រភពខាងលើបានអះអាងថាភ្នាក់ងាររបស់អតីតកីឡាករAdmira និង Bayern Munich និងត្រៀម រៀបចំ​កិច្ច​ប្រជុំ​សម្ងាត់​មួយនៅចុងសប្តាហ៍នេះ​ក្នុងគោលបំណងដើម្បីពន្លឿននិងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ការផ្ទេរនេះ។ សាម៉ីខ្លួន Kalajdzic បានដឹងពីចំណាប់អារម្មណ៍ដែលBayern Munich ចង់ចុះហត្ថលេខាលើរូបគេ រួចហើយ ខណៈដែលរូបគេក៏មាន បំណងប្រាថ្នាដ៏អស្ចារ្យ ចង់បោះជំហានទៅមុខក្នុងអាជីពជាមួយក្លឹបយក្សមួយនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Besoccer