បរទេស៖ Erling Haaland បានធ្វើដំណើរមកដល់ចក្រភពអង់គ្លេសដើម្បីបញ្ចប់ការផ្ទេរប្រាក់ក្នុងតម្លៃទឹកប្រាក់ ៥១.២ លានផោនទៅកាន់ក្រុមជើងឯកអង់គ្លេសគឺមេឃខៀវ Manchester City ។ក្រុមជើងឯកPremier League ទើបតែបានប្រកាសក្នុងខែឧសភានេះថាពួកគេបាន ឈានដល់កិច្ចព្រមព្រៀងផ្ទេរ ខ្សែប្រយុទ្ធអន្តរជាតិន័រវេស ពីក្រុម Borussia Dortmund ។
ជាមួយនឹងការអបអរការឈ្នះពានកីឡាករ វ័យ ២១ ឆ្នាំរូបនេះនិងត្រូវប្រកាសជាផ្លូវការណ៏ពី ព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេរនេះមុនពេលទៅបំពេញកាតព្វកិច្ចជាលក្ខណៈអន្តរជាតិ។ការមកដល់របស់ Haaland គឺជាផ្នែកមួយដែលត្រូវបានមើលឃើញថាជាពេលវេលាដ៏មមាញឹកនៅរដូវក្តៅនេះ ។ជាមួយការត្រៀមចាកចេញរបស់កីឡាករអន្តរជាតិប្រេស៊ីលនិងជាប្រធានក្រុម Fernandinho ដែលមានវ័យ៣៧ឆ្នាំ អ្នកចាត់ការ Pep Guardiola គ្រោងចង់បាន ខ្សែបម្រើ-ការពារកណ្តាលម្នាក់ទៀតដើម្បីពង្រឹងក្រុម គឺ ខ្សែបម្រើ Kalvin Phillips របស់ Leeds Utd វ័យ២៦ឆ្នាំ ។
ទោះបីជា Leeds Utdបានបន្តឪកាសលេងនៅ ក្របខ័ណ្ឌកំពូលប៉ុន្តេការចរចារផ្ទេរយក Phillips មិនងាយស្រួលនោះទេ ហើយដូចដែលពួកគេធ្លាប់មានបទពិសោធន៍ជាមួយ Tottenham ជុំវិញការផ្ទេរយកHarry Kane កាលពី ១២ ខែមុនដូច្នេះដែរ។ពោលគឺត្រូវបង្កើនការខិតខំប្រឹងប្រែងប្រសិនជាពួកគេពិតជាចង់បានកីឡាករអន្តរជាតិអង់គ្លេសរូបនេះ មករួមក្រុមពិតមែននោះ៕
ប្រភពព័ត៍មាន៖ BBC