បរទេស៖ Gary Neville បានជំរុញឱ្យក្រុមកំពូល ៗ ក្នុងក្របខ័ណ្ឌ Premier League ពិចារណាចុះហត្ថលេខានាំយកកីឡាករ Christian Eriksen មករួម ក្រុម​នៅរដូវវក្តៅនេះ។ វីរបុរសរបស់ក្រុមបិសាចក្រហម Man. United បច្ចុប្បន្នជាអ្នកវិភាគនិងជាពិធិករកីឡាបាល់ទាត់ប្រចាំទូរទស្សន៏Sky Sports ជឿជាក់ថាក្រុមកំពូលទាំង៦ដែលក្នុងនោះក្រុមជើងឯកអង់គ្លេស Man. City និងជើងឯក FA Cup ហង្សក្រហម Liverpool គឺស័ក្តសមបំផុត សម្រាប់ កីឡាករ Brenford ដែលអាចផ្ទេរទៅកាន់ក្លឹបដ៏ទៃដោយឥតគិតថ្លៃ (Free Transfer)។

Report: Tottenham interested in bringing Christian Eriksen back to north  London - Cartilage Free Captain

គួរបញ្ជាក់ថា Eriksen បានត្រលប់​មកបន្ត​អាជីពវិញនៅដើមឆ្នាំ២០២២នេះ ក្នុងកិច្ចសន្យារយៈពេល៦ខែសម្រាប់ក្លឹបBrenford ក្រោយលេងបាន១១ប្រកួត ស៊ុតបញ្ចូលទីបាន ១ ដង និង assist សរុបប ៤លើកក្រោយចែកផ្លូវគ្នាជាមួយក្រុមInter Milan បន្ទាប់ពីជួយអោយពួកគេឈ្នះពានSerieA ជាលើកដំបូង រយៈពេល ១១ឆ្នាំ។

When will Christian Eriksen play for Brentford? Denmark star set for  Premier League return after cardiac arrest | Sporting News India

ខណៈពេលកំពុងនិយាយនៅលើកម្មវិធី The Overlap Fan Debate លោក Neville ជឿជាក់ថាអតីតខ្សែបម្រើ Tottenham និងមានសមត្ថភា​ព​អាច​ជួយ​ក្លឹបទាំងពីរខាងលើដោយ ភាពស្មោះត្រង់ និង យុត្តិធម៌ ដោយសារតែអ្វីដែល Brentford បានធ្វើសម្រាប់គាត់។ទោះ​យ៉ាងណាសាម៉ីខ្លួន Eriksen នៅមិន​ទាន់​សម្រេចចិត្តលើអនាគតរបស់គាត់នៅឡើយទេប៉ុន្តែបណ្តាញសារពត៌មានបានចុះផ្សាយថា កីឡាករអន្តរជាតិដាណឺម៉ាករូបនេះក៏នៅ មានជម្រើសសម្រេច​ពីអនាគតក្នុងការជ្រើសរើសក្លឹបលេងបន្ទាប់ទៀតផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportskeeda