បរទេស៖ ក្លិប Tottenham បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិក្រូអាស៊ី Ivan Perisic ក្នុងការផ្ទេរដែលគ្មានតម្លៃខ្លួន។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងចូលរួមក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងខែមិថុនា។
Perisic បានស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte ក្នុងពេលលេងឲ្យ Inter ដែលជាកន្លែងពួកគេបានឈ្នះពាន Serie A ឆ្នាំ២០២០-២០២១ ជាមួយគ្នា និងបានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មី។ ការចូលរួមរបស់គេ ក៏បង្ហាញពីការប្រាស់ចាកពីគោលការណ៍របស់ Tottenham ដែលផ្តោតលើការទិញយកតែកីឡាករវ័យក្មេង តាមតម្លៃទីផ្សារ និងបង្ហាញពីសញ្ញាបន្ថែមទៀតថា ពួកគេកំពុងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរបស់ពួកគេដល់លោក Conte។
Perisic ក៏បានឈ្នះពានក្របខ័ណ្ឌលីគនៅប្រទេសអាល្លឺម៉ង់ ជាមួយនឹងក្លិប Borussia Dortmund and និង Bayern Munich ផងដែរ ក៏ដូចជា បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ។ លោក Conte ធ្លាប់បានប្រើប្រាស់ខ្សែប្រយុទ្ធរូបនេះ ឲ្យលេងនៅតំបន់ស្លាប់ខាងឆ្វេង នៅ Inter ប៉ុន្តែ Perisic ក៏អាចលេងក្នុងនាមជាខ្សែបម្រើស្លាប ខ្សែប្រយុទ្ធទី២ ឬខ្សែបម្រើប្រយុទ្ធ ផងដែរ៕
ប្រភពព័ត៌មាន៖ The Guardian