បរទេស៖ Paris Saint-Germain ថាកំពុងពិចារណាលើផ្ទេរក្នុងតម្លៃខ្លួន 50 លានអឺរ៉ូសម្រាប់ខ្សែបម្រើកណ្តាលរបស់ Liverpoolកីឡាកករ Naby Keita ដើម្បីជំនួស អតីតមិត្តរួមក្រុមហង្សក្រហម Liverpool កីឡាករ Georginio Wijnaldum ។
Keita វ័យ ២៧ ឆ្នាំបានចូលរួមជាមួយក្រុមលោក Jurgen Klopp ពីក្រុម RB Leipzig ក្នុងឆ្នាំ២០១៨ ក្នុងតម្លៃ ៦០ លានអឺរ៉ូក្រោយបង្ហាញទម្រង់លេងដ៏ល្អនៅទីនោះ។ ខ្សែបម្រើសញ្ជាតិហ្គីណេបានជួបប្រទះការចាប់ផ្តើមអាជីពដ៏លំបាកសម្រាប់ជម្រើស១១នាក់នៅទឹកដី Anfield សម្រាប់រដូវកាលដំបូងដោយសារបញ្ហារបួស។ប៉ុន្តែរដូវកាលនេះKeita បង្ហាញទម្រង់លេងបានល្អក្រោយរកបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី៣ដងក្រោយបង្ហាញខ្លួន៤០ប្រកួត។ ដូច្នេះហើយទើបក្រុមជើងឯកLigue-១ ចង់បានរូបគេមកជំនួសកន្លែងខ្សែបម្រើអន្តរជាតិហូឡង់ Wijnaldum។
Wijnaldum វ័យ ៣១ ឆ្នាំបានចូលរួមជាមួយ PSG ពីហង្សក្រហមក្នុងឆ្នាំ ២០២០ប៉ុន្តែមិនទទួលបានជោគជ័យ និងជាប់ជម្រើ១១នាក់ដំបូងនៅទឹកដី Parc des Princesទៀងទាត់នោះទេ ។ ទោះយ៉ាងណាយោងគេហទំព័រ BeSoccerWijdnaldum អាចនិងវិលត្រលប់ទោលេងនៅ ក្របខ័ណ្ឌ Premier League ជាមួយនឹង Aston Villa រឺ Newcastle Unitedវិញនៅពេលខាងមុខនេះ៕
ប្រភពព័ត៍មាន៖ Sportskeeda