បរទេស៖ ក្រុម​ឈ្នះ​កៅអី World Cup ជប៉ុន បាន​និយា​យ ពួកគេ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​តេស្ត​សមត្ថភាព​របស់​ខ្លួន​ នៅ​ពេល​​ដែល​ប្រកួត​ជា​​មួយនឹងក្រុមខ្លាំង ប្រេស៊ីល នៅ​សប្តាហ៍​ក្រោយ ក្រោយពី​ពួកគេ​បាន​យក​ឈ្នះ​ក្នុងលទ្ធ​ផល ៤-១ លើ​ក្រុម​ជម្រើស​ជាតិ​ប៉ា​រ៉ាហ្គាយ ក្នុង​ទីក្រុង Sapporo កាលពីថ្ងៃ​ព្រហស្បតិ៍​។

ក្រុម​ម្ចាស់​ជើង​ឯក​អាស៊ី​៤​សម័យ​កាល​មួយនេះ នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ និង Neymar នា​កីឡដ្ឋាន Olympic នា​ទីក្រុង​តូក្យូ នៅថ្ងៃ​ចន្ទ ដោយ​មាន​បំណង​ក្នុងការ​ផ្តួល​ក្រុម​អាមេរិក​ខាង​ត្បូង​មួយនេះ ជាលើក​ដំបូង ក្នុងការ​ប្រកួត​មិត្ត​ភាព​​អន្តរ​ជាតិ​។ ក្រុម​របស់​លោក Hajime Moriyasu ចង់​សាក​ល្បង​ពី​សមត្ថភាព​របស់​ខ្លួន នៅ​មុន​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup នា​រដូវរងា ក្រោយពី​បាន​ស្ថិតក្នុង​ពូល​​ដែល​ប្រជុំ​ដោយក្រុម​ខ្លាំង​ៗ នៅ​កាតា ដោយ​ពួកគេ​ស្ថិត​នៅ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ និង​អេ​ស្ប៉ាញ​។

ខ្សែ​ប្រយុទ្ធ Takuma Asano ដែល​បាន​រក​គ្រាប់​បាល់​បើកឆាក​នៅពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អនោះ បាន​និយាយ​ថា៖ «យើង​នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ហើយពួក​គេ​នឹង​លេង​បាល់​ក្នុងកម្រិត​ខ្ពស់​។ យើង​ត្រូវ​តែ​រង់​ចាំមើល​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ពេល​ប្រកួត​ជា​មួយ​នឹង​ពួក​គេ ហើយ​យើង​ត្រូវ​តែ​ប្រឹង​ឲ្យ​ពី​សមត្ថភាព និង​ព្យា​យាម​រក្សា​ការ​ទៅ​មុខ​ជានិច្ច​»​៕

 

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia