បរទេស៖ ខ្សែការពារ Raphael Varane របស់ Manchester United បានរងរបួសពេលបំពេញកាតព្វកិច្ច អោយក្រុមមាន់គកបារាំងកាលពីថ្ងៃសុក្រ។

Manchester United Announce Signing Of Raphael Varane | Football News

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងនៅតំបន់ការពារកណ្តាលសម្រាប់ក្រុមរបស់លោក Didier Deschamps រួមជាមួយនឹង Jules Kounde ព្រមទាំង Lucas Hernandez ប៉ុន្តែត្រូវបានប្តូរចេញក្រោយលេងបាន ត្រឹមតែមួយម៉ោងប៉ុណ្ណោះដោយសារបញ្ហារបួស សរសៃពួរអំឡុង​ពេល​ប្រកួត​ចាញ់ដាណឺម៉ាកក្នុងលទ្ធភល២ទល់និង១ក្នុងព្រឹត្តការណ៏ Uefa Nation League។

Raphael Varane excited by Erik ten Hag arrival and sees better times for  Man Utd - insideheadline

ដំណឹងនេះមិនមែនជារឿងល្អនោះទេសម្រាប់គ្រូបង្វឹកថ្មីក្រុម Man. United លោក Erik ten Hagដែលគ្រោងពង្រឹងតំបន់ការពារអោយបានរឹងមាំឡើងវិញ  ខណៈ Varane មានបញ្ហារបួសជាច្រើនក្នុងអំឡុងពេលយុទ្ធនាការប្រកួតក្របខណ្ឌ  Premier League លើកដំបូងកាលពីរដូវកាលមុន ខណៈខ្សែការពារ Axel Tuanzebe និង Eric Bailly ក៏គ្រោងនឹងចាកចេញពីក្លឹប។ មានន័យថាក្រោយចូលរួមជាមួយក្រុមជើងឯកអង់គ្លេស២០សម័យក្នុងតម្លៃ ៣៥ លានផោនពីក្លឹប Real Madrid កាលពីរដូវក្តៅមុន Verane បង្ហាញ​ខ្លួនបានត្រឹមតែ ២២ ប្រកួតក្នុងនោះដែរកំលុងខែវិច្ឆិកា-ធ្នូ រូបគេត្រូវអវត្តមានដល់ទៅ៦ប្រកួតជាប់គ្នាដោយសារបញ្ហារបួសដូចគ្នានេះដែរ​និងត្រូ​វ​ដាក់អោយ Victor Lindelof ចាប់ដៃគូជំនួសជាមួយ Harry Maguire៕

 

ប្រភពព័ត៍មាន ៖ Sportsmole