បរទេស៖ រជ្ជកាលលោក Ralf Rangnick ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិអូទ្រីសបានចាប់ផ្តើមយ៉ាងល្អសម្រាប់ការប្រកួតព្រឹត្តការណ៏ ពានរង្វាន់ Nations League ដ៏គួរឱ្យចាប់អារម្មណ៍ពេលផ្តួលម្ចាស់ផ្ទះក្រូអាតក្នុងលទ្ធផល៣ទល់និង០។

Austria vs Denmark Nations League preview: Where to watch, prediction, form guide | UEFA Nations League | UEFA.com

គួររំលឹកថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Rangnick បានស៊ូទ្រាំនឹងរយៈ​ពេល​ដ៏លំបាកក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ Man. United កាលពីរដូវកាលមុនខណៈដែលពួកគេបានខកខានលេងនៅ ក្រប ខណ្ឌ  Champions Leagueសម្រាប់រដូវកាលថ្មី ។គ្រាប់​បាល់​របស់ Marko Arnautovic, Michael Gregoritsch និង Marcel Sabitzer ធ្វើអោយក្រុមភ្ញៀវទទួល​បាន​ជ័យជម្នះ​យ៉ាងងាយ​ស្រួលក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​បាន​បំបាក់​ក្រុម​ជើងឯករង World Cup ២០១៨ដល់ផ្ទះតែម្តង។

Reported Manchester United target helps Ralf Rangnick to stunning win in first game in charge of Austria | Flipboard

លោក Rangnick ក៏បានប្រកាសកាលពីថ្ងៃអាទិត្យមុនផងដែរថារូបលោកមិនមានផែនការក្នុងការបន្តធ្វើជាទីប្រឹក្សានៅទឹកដី Old Trafford នឹងត្រូវ​បាន​លុបចោលកិច្ចសន្យានោះ ដោយផ្តោតលើការងារដឹកនាំក្រុមជម្រើសជាតិអូទ្រីសជំនួសវិញ។ អូទ្រីសបានខកខានចូលរួមព្រឹត្តការន៏ World Cup ឆ្នាំនេះ​បន្ទាប់ពីត្រូវបាន Wales ផ្តួលក្នុងការប្រកួតPlay-offវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បុរសវ័យ៦៣ ឆ្នាំរូបនេះធ្លាប់មានប្រវត្តិដឹកនាំក្លឹប១១ ផ្សេងគ្នា ប៉ុន្តែពេលនេះគឺជាលើកដំបូងសម្រាប់ការដឹកនាំប្រកួតលក្ខណៈអន្តរជាតិ៕

ប្រភពព័ត៍មាន៖ BBC