បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូលពី​ទាំង​៥​គ្រាប់ ក្នុង​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​កត់ត្រា​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ៥-០ លើក្រុម​ជម្រើស​ជាតិ​អេ​ស្តូនី ក្នុង​ទីក្រុង Pamplona ប្រទេស​អេ​ស្ប៉ាញ កាលពីថ្ងៃអាទិត្យ​។

លទ្ធផល​នេះ មានន័យ​ថា Messi ចូលរួម​ជាក្នុង​បញ្ជី​ឈ្មោះ​មួយ ដែលមាន​តែកីឡាករ  Juan Andres Marvezy និង Manuel Moreno ក្នុងការ​ស៊ុត​បាល់បញ្ចូល​ទី​៥​គ្រាប់ ក្នុង​​ការ​ប្រកួត​១លើក សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិអាហ្សង់ទីន​។ ម្ចាស់​ពាន​រង្វាន់​បាល់មាស​ Ballon d’Or ៧​សម័យ​កាល​រូបនេះ បាន​ស៊ុត​បាល់ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ នៅ​នាទី ទី​៨ បន្ទាប់​មក បន្ថែម​​គ្រាប់​បាល់​៤​គ្រាប់​ទៀត នៅ​ចន្លោះ​ពេល​តែ​កន្លះ​ម៉ោង ពោល​គឺ​នៅ​នាទី ទី​៤៥, ៤៧, ៧១ និង៧៦​។ គ្រាប់បាល់​ទាំង​៥​គ្រាប់​របស់​គេ បាន​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់​គេ​សម្រាប់ក្រុមជម្រើស​ជាតិ​អាហ្សង់ទីន កើន​ដល់​៨៦​គ្រាប់​។

ក្រុម​របស់​លោក Lionel Scaloni មិនស្គាល់​ចាញ់​សោះ​ក្នុង​ចំណោម​ការ​ប្រកួត​៣៣​លើក​ចុងក្រោយ ដោយ​ការ​ចាញ់​ជា​លើក​ចុងក្រោយ​រប់ស​ពួក​​គេ បានកើត​ឡើង​ក្នុងលទ្ធផល ២-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​​ជាតិ​ប្រេស៊ីល ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​យុទ្ធនាការ Copa America ឆ្នាំ​២០១៩​។ ក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រក្នុង​ប្រទេស​កា​តា ចុង​ឆ្នាំនេះ អាហ្សង់ទិន ត្រូវ​បាន​ចាប់​ឆ្នោត​ស្ថិតក្នុង​ពូល​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិម៉ិក អា​រ៉ា​ប៊ី​សា​អ៊ូឌីត និង​ប៉ូឡូញ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia