បរទេស៖ លោក Gareth Southgate បាន​និយាយ​ថា ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង នៅ​តែ​ជា​គំរូ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​សារ​តែ​លទ្ធផល​នៃ​ការ​ឈ្នះ​ពាន​ជាច្រើន​របស់​ពួក​គេ​ ស្រប​ពេល​ដែល​គ្រូបង្វឹក​រូប​នេះ ត្រៀម​រៀប​ចំ​ក្រុម​របស់​លោក​សម្រាប់​ការ​ប្រកួត​ក្នុង​យុទ្ធ​នា​ការ Nations League ក្នុង​ទីក្រុង​ Munich នៅ​រាត្រីនេះ​។

អង់គ្លេស នឹង​សម្លឹង​រក​ការ​ស្តារ​មុខមាត់​ត្រឡប់​មក​វិញ ពីការ​រង​​​បរា​ជ័យ​ដ៏មិននឹក​ស្មាន​ដល់​របស់​ពួក​គេ ក្រោម​ស្នា​ក្រុម​ជម្រើស​ជាតិ​ហុង​គ្រី ក្នុងការ​ប្រកួត National League នៅពេល​ដែល​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​៤​សម័យ​កាល អាល្លឺ​ម៉ង់ ក្នុង​ទីក្រុង Munich​។ ក្រុម​របស់​លោក Southgate បាន​ផ្តួល​អាល្លឺ​ម៉ង់ ដែល​ជា​គូ​ប្រជែង​ចាស់​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិកាណ៍ Euro ឆ្នាំ​២០២០ កាលពីឆ្នាំ​មុន និង​កំពុង​តែ​សង្ឃឹម​ថា អាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ម្តង​ទៀត​នៅ​រាត្រីនេះ​។

Soccer Football – Euro 2020 – Round of 16 – England v Germany – Wembley Stadium, London, Britain – June 29, 2021 England’s John Stones in action with Germany’s Mats Hummels Pool via REUTERS/John Sibley

ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​ឈ្នះ​​រាល់​ការ​ប្រកួត​ទាំង​អស់ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Hansi Flick ដែល​បាន​ចូល​កាន់​តំណែង​ជំនួស​លោក Joachim Loew បន្ទាប់​ពី​ព្រឹត្តិ​ការណ៍ Euro​។ លោក Southgate គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​នៅមុន​ពេល​ការ​ប្រកួត​របស់​លោក​ថា ការ​ប្រកួតនេះ នឹង​ក្លាយ​ជា «ការ​ល្បង​សមត្ថភាព​ដ៏អស្ចារ្យ» សម្រាប់ក្រុមរ​បស់​​លោក ​ដែល​បាន​រង​បរា​ជ័យ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិការណ៍​ World Cup ឆ្នាំ​២០១៨ និង​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អុីតាលី ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី ក្នុងការ​ប្រកួត Euro ឆ្នាំ​២០២០ វគ្គ​ផ្តាច់​ព្រ័ត្រ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia