បរទេស៖ Real Madrid ត្រៀមលក់កីឡាកររហូតដល់ទៅ៩នាក់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈក្រុមជើងឯក La Liga ត្រៀមនិងកែលម្អក្រុមឈុតធំរបស់ខ្លួន។
កីឡាករកាន់ឆ្នាំ៣រូបមានដូចជា Gareth Bale, Marcelo និង Isco សុទ្ធតែបញ្ជាក់ច្បាស់ពីការចាកចេញរបស់ពួកគេ។ ទោះបីជាយ៉ាងណាអាចមានកីឡាកររហូតដល់ប្រាំបួននាក់និងចាកចេញពីក្លឹបយោងតាមការចុះផ្សាយរបស់គេហទំព័រ Marca ។ អ្នកចាត់ការទូទៅលោក Carlo Ancelotti និងមិនធានាថាកីឡាករដូចជាDani Ceballos, Marco Asensio, Luka Jovic, Mariano Diaz, Jesus Vallejo និង Andriy Lunin គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនឹងត្រូវបានធានាជាប់ជម្រើស១១នាក់ ដំបូងសម្រាប់ក្រុមនៅរដូវកាលក្រោយទេ។
ទោះយ៉ាងណា Ceballos និង Asensio នឹងមានជម្រើសក្នុងការសម្រេចចិត្តថាពួកគេចង់បន្តនៅរឺក៏ចាកចេញ។ក្លឹបជើងឯកកំពូលទ្វីបអឺរ៉ុបទើបតែបានសម្រេចក្នុងការចុះហត្ថលេខាកីឡាករចំណូលថ្មីគឺ ខ្សែការពារ Antonio Rudiger ពីក្រុមតោខៀវ Chelsea ដែលទើបតែបានប្រកាសជាផ្លូវការកាលពីសប្តាហ៏មុន៕
ប្រភពព័ត៍មាន៖ Sportsmole