អតីតខ្សែប្រយុទ្ធអន្តរជាតិបារាំង Alexandre Lacazette បានវិលទៅកាន់ក្លិប Lyon របស់ក្របខ័ណ្ឌ Ligue 1 វិញ ដោយគ្មានតម្លៃខ្លួន ពោលគឺត្រឹមតែរយៈពេល៥ឆ្នាំ ក្រោយពីរូបគេបានចូលរូមជាមួយនឹងក្លិប Arsenal ក្នុងតម្លៃខ្លួនជាកំណត់ត្រាកាលនោះ ចំនួន៤៦,៥លានផោន (ស្មើនឹង៥៨លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានទទួលការពិនិត្យសុខភាព កាលពីថ្ងៃពុធ នៅមុនពេលចុះហត្ថលេខារយៈពេល៣ឆ្នាំ ជាមួយនឹងក្លិប ដែលរូបគេបានករសាងកេរិ៍ឈ្មោះរបស់គេ ក្រោយពីឆ្លងកាត់តាមរយៈប្រព័ន្ធក្រុមយុវជន។ Lacazette បានស៊ុតបាល់បញ្ចូលទី៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៨លើកក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Arsenal និងបានជួយឲ្យក្រុមកាំភ្លើងធំ ឈ្នះពាន FA Cup ឆ្នាំ២០២០។
ក្នុងពេលនិយាយទៅកាន់សារព័ត៌មាន Canal Plus កាលពីខែមេសា Lacazette បាននិយាយថា រូបគេមិនធ្លាប់បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្លិប Lyon ឡើយ។ Lyon បានបញ្ជាក់ថា ពួកគេពិតជាមានមោទនភាពណាស់ និងរិគរាយ ក្នុងការប្រកាសពីការវិលត្រឡប់របស់ Lacazette ទៅកាន់ក្លិបនេះ ដែលរូបគេបានចូលរួមក្នុងវ័យ១២ឆ្នាំ ខណៈដែលពួកគេបានបន្ថែមថា ការផ្ទេរនេះ បានក្លាយជាគោលដៅជាអាទិភាពរបស់ក្លិបអស់រយៈពេលជាច្រើនខែមកហើយ៕
ប្រភពព័ត៌មាន៖ Sky Sports