បរទេស៖ Dani Alves បានបញ្ជាក់ថារូបគេនិងចាកចេញពីក្លឹប Barcelona ជាលើកទីពីរនៅពេលដែលកិច្ចសន្យារបស់គាត់អស់សុពលភាពនៅចុងខែមិថុនា២០២២ខាងមុខនេះ។
ខ្សែការពារស្លាបស្តាំជើងចាស់សញ្ជាតិប្រេស៊ីលវ័យ ៣៩ ឆ្នាំរូបនេះបានត្រលប់មកជួយក្លឹបម្តងទៀតចូលរួមជាមួយក្លឹបយក្សកាតាឡានម្តងទៀតកាលពីខែវិច្ឆិកាឆ្នាំមុនក្នុងកិច្ចសន្យារយៈពេលខ្លី ពោលគឺក្រោយចាកចេញពីទឹកដី Camp Nou រយៈពេល ៥ ឆ្នាំដើម្បីទៅចូលរួមជាមួយ Juventusទោះយ៉ាងណាAlvesមិនមានសិទ្ធិលេងរហូតដល់ ខែមករាដើមឆ្នាំនេះ។ទោះយ៉ាងណាកីឡាករដ៏មានបទពិសោធន៏រូបនេះនៅទីបំផុតបានបង្ហាញខ្លួនបានត្រឹមតែ១៦លើកប៉ុណ្ណោះគ្រប់ការប្រកួតសម្រាប់ក្រុមលោក Xavi សម្រាប់ពេលវេលាពាក់កណ្តាលយុទ្ធនាការរដូវកាលចាស់។
គួរបញ្ជាក់ថាសម្រាប់ការចូលរួមលើកដំបូងរបស់ Alves នៅBarcelona គឺរូបគេបានចំណាយពេល ៨ ឆ្នាំហើយបានជួយក្រុមឈ្នះពានធំៗសរុបចំនួន ២៣រួមទាំងពានរង្វាន់ Champions Leagues ចំនួន ៣ ដង និងពាន La Liga ចំនួនប្រាំមួយ ព្រមទាំង Copa del Reys ចំនួនបួន។Alves បង្ហាញខ្លួនបាន១២៥ប្រកួតអោយប្រេស៊ីល សង្ឃឹមថានឹងអាចចូលលេងតំណាងឱ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា នៅចុងឆ្នាំនេះស្របពេលបច្ចុប្បន្នរូបគេកំពុងស្វែងរកក្លឹបថ្មីដែលជាក្រុមនៅអឺរ៉ុប ឬត្រឡប់ទៅលេងនៅលីកដើមកំណើតរបស់គាត់នាទ្វីបអាមេរិកខាងត្បូងវិញ៕
ប្រភពព័ត៍មាន៖ Sportsmole