បរទេស៖ អ្នកចាត់ការទូទៅក្រុម AS Roma លោក Jose Mourinho មានបំណងចង់នាំយកអតីតកូនក្រុម Gareth Bale មករួមការងារសាជាថ្មីជាមួយក្លឹប ដែល មានមូលដ្ឋាននៅរដ្ឋធានីប្រទេសអ៊ីតាលី  បន្ទាប់ពីកីឡាករសញ្ជាតិវេលស៍រូបនេះនិងចាកចេញពី ក្រុម Real Madrid ដោយគ្មានតម្លៃខ្លួន (Free Transfer) ។

Jose Mourinho is trying to persuade Gareth Bale to join him at Roma -  Football España

គួរបញ្ជាក់ថាកិច្ចសន្យារបស់ខ្សែប្រយុទ្ធស្លាបវ័យ៣២ឆ្នាំរូបនេះជាមួយក្រុមជើងឯក Champions League នឹងផុតកំណត់នៅចុងខែមិថុនានេះ ហើយ​ក្រោយចំណាយពេល៩ឆ្នាំនៅទឹកដី Santiago Bernabeu ទោះយ៉ាងណា Bale បានរក្សាពីគោលជំហរក្នុងការស្វែងរកក្លឹបថ្មី ក្រោយពីមានក្លឹបជាច្រើន បានបង្ហាញពីការចាប់អារម្មណ៍ចង់បាន។

Bale absent from Real Madrid squad for final match despite Ancelotti's  send-off remarks | Goal.com Singapore

កន្លងមកRoma បានក្លាយជាក្លឹបដែលផ្ទេរយកកីឡាករអង់គ្លេសមករួមក្រុមមានដូចជា  Chris Smalling, Tammy Abraham និង Ainsley Maitland-Niles  ដើម្បីស្តារអាជីពរបស់ពួកគេក្រោយមិនអាចជាប់ជម្រើសដំបូងទៀងទាត់សម្រាប់ក្រុមឈុតធំ។ ដូច្នេះ Bale អាចនឹងក្លាយជាសមាជិកបន្ទាប់ ក្រោយ​ពីមាន​ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកចាត់ការទូទៅលោក  Mourinho កំលុងពេលលេងខ្ចីជើង ចុងក្រោយជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur កាល​ពីឆ្នាំមុន៕

 

ប្រភពព័ត៍មាន: Sportskeeda