បរទេស៖ លោក Ryan Giggs បាននិយាយថា លោកបានលាលែងពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅភ្លាមៗ ដោយសារតែលោកមិនចង់ធ្វើឲ្យមាន «អស្ថិរភាព និងភាពជ្រួលច្របល់» ដល់យុទ្ធនាការ World Cup របស់ពួកគេ ស្របពេលដែលមានពាក្យចរចាមអារ៉ាមជាច្រើនជុំវិញសវនាការរបស់គេក្នុងពេលខាងមុខ ពីបទចោទប្រកាន់ការប្រព្រឹត្តអំពើហិង្សា។
លោក Giggs បានចាកចេញពីតួនាទីរបស់លោក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលដែលសវនាការរបស់គេក្នុងទីក្រុង Manchester ត្រូវបានគ្រោងចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា។ អតីតខ្សែបម្រើស្លាបរបស់ក្លិប Manchester United វ័យ៤៨ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រើឥរិយាបថគ្រប់គ្រង និងបង្គាប់បញ្ជា លើអតីតមិត្តស្រីខ្លួនគឺនាង Kate Greville នៅចន្លោះខែសីហា ឆ្នាំ២០១៧ និងខែវិច្ឆិកា ឆ្នាំ២០២០។
លោក Giggs ក៏ត្រូវបានចោទប្រកាន់ពីបទវាយទៅលើអ្នកស្រី Greville ដែលបង្កឲ្យរបួសស្នាមលើរាងកាយរបស់នាង និងការវាយដំជាញឹកញាប់លើប្អូនស្រីរបស់នាង គឺនាង Emma Greville នៅផ្ទះរបស់គេ ក្នុងទីក្រុង Worsley កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ លោក Giggs បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ និងមិនទទួលស្គាល់កំហុសទាំងងស់៕
ប្រភពព័ត៌មាន៖ The Guardian