បរទេស៖ ក្លឹបញញួរធំ West Ham បានចុះហត្ថលេខានាំយកអ្នកចាំទីសញ្ជាតិបារាំង Alphonse Areola ជាអចិន្ត្រៃយ៍ពីក្លឹប Paris St-Germain ស្របពេល ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏កំពុងដាកសំណើរនាំយក Jesse Lingard ពី West Ham។ Areola វ័យ 29 ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំបន្ទាប់ពីបានលេងខ្ចីជើងកាលពីរដូវកាលមុន។គាត់គឺជាកីឡាករទីពីររបស់ West Ham នៅរដូវក្តៅបន្ទាប់ពីការមកដល់របស់ខ្សែ ការពារ Morocco Nayef Aguerd ពី Rennes ។

West Ham goalkeeper Alphonse Areola says their win at Manchester United  proves they can mix it with the best | Evening Standard

រីឯខ្សែបម្រើអន្តរជាតិអង់គ្លេសLingard និងក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លឹបដទៃដោយគ្មានតម្លៃខ្លួនចាប់ពីថ្ងៃទី ១ ខែកក្កដា នៅពេលដែលកិច្ចសន្យា របស់គាត់ជាមួយក្រុមជើងឯកអង់គ្លេស២០សម័យ ផុតកំណត់នៅថ្ងៃទី៣០មិថុនាខានស្អែកនេះ។ West Ham មានសុទិដ្ឋិនិយមថានិងបញ្ចុះបញ្ចូល កីឡាករជម្រើសជាតិអង់គ្លេស Lingard ឱ្យត្រលប់ទៅកីឡដ្ឋាន London Stadium វិញ ក្រោយពី

West Ham Are Targeting A Transfer To Jesse Lingard After The Midfielder  Left Manchester United Nixolympia News

កីឡាករវ័យ 29 ឆ្នាំរូបនេះធ្លាប់បានបង្ហាញទម្រង់លេងដ៏ល្អនិងទទួលបានលទ្ធផលផ្លែផ្កា ក្នុងការខ្ចីជើងជាមួយពួកគេ នៅពាកកណ្តាលរដូវកាល២០២០-២០២១ និងស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួននៅ Premier League ១៦ ដង។ទោះយ៉ាណាកាលពីរដូវកាលចាស់ Lingard ត្រូវ​បាន​បដិសេធ​ការ​ខ្ចី​ជើង​ក្នុង​ខែ​មករា ខណៈ​ដែល Man.United ក៏បាន​បដិសេធ​មិន​ព្រម​ដោះ​ស្រាយ​ជាមួយ​គូ​ប្រជែងដែលតតាំងគ្នាដើម្បីកៅអីនៅទ្វីបអឺរ៉ុបChampion league មួយនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC